ក្រោយលែងលះស្វាមី សុខៗតារាសម្ដែងអ្នកនាង សឿ សុធារ៉ា ប្រកាសផ្សងចង់បាន ដួង វីរៈសិទ្ធ ជាស្វាមី
ភ្នំពេញ៖ តារាសម្ដែងជើងចាស់ អ្នកនាង សឿ សុធារ៉ា ជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពម្នាក់។ ប៉ុន្តែទន្ទឹមនឹងមានឈ្មោះល្បីល្បាញ តារារូបនេះ ក៏ធ្លាប់បានផ្ដាច់ខ្លួនចេញពីការងារសម្ដែងអស់ជាច្រើនឆ្នាំ ទើបតែបង្ហាញមុខលើវិថីសិល្បៈវិញប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហាញខ្លួនលើវិថីចាស់ដែលធ្លាបើដើរ គេឃើញអ្នកនាង សឿ សុធារ៉ា ពិតជាទទួលបានការងារច្រើនជាបន្តបន្ទាប់ មិនថាច្រៀង ឬសម្ដែងឡើយ។ ម្យ៉ាងគេក៏ឃើញនាងមានមុខក្នុងកម្មវិធីសម្ភាសន៍ផ្សេងៗផងដែង។ ពិតណាស់ បើទោះបីមានតារាពន្លកថ្មីចូលច្រើន តែសន្ទុះនៃការគាំទ្រពីមហាជនទៅកាន់នាងនៅតែច្រើនដដែល។
តួយ៉ាង ថ្មីៗនេះអ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជន ក៏ដូចជា តារាចម្រៀងលោក ដួង វីរៈសិទ្ធ ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ខណៈនាងបានបញ្ចេញអារម្មណ៍ស្នេហាខ្លួនទៅកាន់កម្លោះសង្ហារូបនេះ។ ដោយនាងបាននិយាយយ៉ាងច្បាស់ៗថា៖
សូមទស្សនារូបភាពខាងក្រោម៖