ផ្ទៃមុខអប្សរាដែលរបេះធ្លាក់​ ត្រូវបានយកបិទភ្ជាប់ឡើងវិញ​ ក្រោយរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា

សៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ដែលសហប្រតិបត្តិការជួសជុលប្រាសាទតាព្រហ្ម បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង មកបិទភ្ជាប់ឡើងវិញ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២  ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

សូមបញ្ជាក់ថា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាង បានរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ និងត្រូវបានក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា រាយការណ៍ទៅក្រុមជំនាញ និងបាននាំទៅរក្សាទុក៕