សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យក្រុមការងារ​នាំយកថវិកាជូនក្នុងមួយគ្រួសារស-.ព ២០ លានរៀល

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកដ ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន ១១ ខ្នងផ្ទះ។

តាមរយៈការចុះទៅនេះ គឺដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង ១១ នាក់ និង នាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង ០១ គ្រួសារ ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

ទន្ទឹមនោះ​ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ឧបត្ថម្ភថវិកា ៤ ០០០ ០០០ រៀល ក្នុង ០១ សព និង ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឧបត្ថម្ភថវិកា ៤ ០០០ ០០០ រៀល ក្នុង ០១ សព៕