ផ្ទុះការចាប់អារម្មណ៍! ដួង ហ្សូរីដា ស្រែកចាច ពេលឃើញ សូដា នីតា ទម្លាយឈ្មោះកូនបំណុល ហើយមានភ្ជាប់ឈ្មោះនាង
កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវសារមួយរបស់តារាស្រី សូដា នីតា បានរៀបរាប់ពីរឿងកូនបំណុលរបស់ខ្លួន ដោយក្នុងនោះក៏មានភ្ជាប់នឹងឈ្មោះរបស់ពិធីការិនីល្បី ដួង ហ្សូរីដា ថែមទៀតផង។
អ្នកនាង សូដា នីតា បានរៀបរាប់ថា ៖ «Kang Oudommonineath ឆ្លាតម្ល៉េះរីផត ប្រើខ្លួនឯងអាខោនផ្សេង រីផតកុំឱ្យគេឃើញ។ ស្អែកផ្ញើបន្ត មនុស្សច្រើនគ្នាឱ្យរាងមាន ដួង ហ្សូលីដា អ្នកហ្សូ មានមនុស្សជាច្រើនតទៀត! ហ្អែងកុំគិតបោកលុយគេ គេទុកយូរមិនដោះ ស្មានថារួចខ្លួន»។
សារខាងលើនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានយល់ថា ពិធីការិនី ដួង ហ្សូរីដា ក៏ត្រូវបានជាប់ពាក់ព័ន្ធជាកូនបំណុលរបស់អ្នកនាង សូដា នីតា តែការពិតនោះ គឺរឿងរ៉ាវមិនដូច្នោះទេ។
តាមរយៈការឆ្លើយឆ្លងគ្នាលើសារខាងលើ ពិធីការិនី ដួង ហ្សូរីដា ក៏បានស្រែកចាចដូចគ្នា ក្រោយឃើញឈ្មោះរបស់ខ្លួននៅលើសាររបស់អ្នកនាង សូដា នីតា ព្រមទាំងបានសាកសួរថា ៖ «ទាក់ទងអីដល់ខ្ញុំដែរ បងតា ? ម៉េចមកសរសេរឈ្មោះខ្ញុំ ? ខ្ញុំមិនដឹងរឿងរ៉ាវអ្នកទាំង ២ ទេ»។ ភ្លាមនោះ អ្នកនាង សូដា នីតា ក៏បានឆ្លើយវិញថា ៖ «អត់ទាក់ទងអូនទេ! ចង់ឱ្យអូនដឹងពីកូនចៅអូន បងលាក់ទុក ១ ឆ្នាំជាងហើយ»។
ក្រោយពីឃើញការឆ្លើយឆ្លងហើយ មហាជនក៏បានយល់ច្បាស់ថាការពិតពិធីការិនី ដួង ហ្សូរីដា មិនបានជំពាក់ប្រាក់អ្នកនាង សូដា នីតា នោះឡើយ ពោលគឺកូនចៅរបស់ពិធិការិនី ដួង ហ្សូរីដា ជាអ្នកជំពាក់ តែគ្រាន់តែភ្ជាប់ឈ្មោះនាងដែលជាថៅកែ ជាហេតុអានទៅហាក់មានការយល់ច្រឡំ។
ក្នុងនោះដែរ ក្រោយឃើញការសរសេរសារហាក់មិនច្បាស់លាស់ និង ធ្វើឱ្យមានការយល់ច្រឡំនោះ ពិធិការិនី ដួង ហ្សូរីដា ក៏បានស្នើសុំឱ្យ អ្នកនាង សូដា នីតា កែសម្រួលសារនោះ ដើម្បីកុំឱ្យមហាជនមានការភាន់ច្រឡំបន្តទៀត ហើយទីបំផុតអ្នកនាង សូដា នីតា ក៏បានលុបសារនោះចោលតាមការសុំណូមពរផងដែរ៕