ផ្ទុះការភ្ញាក់ផ្អើល! ចែអំបិលម្ទេសកាន់តែកាច លើកមុនហូបទាឆៅ មកលើកនេះកាន់តែប្លៃក ចាប់កូនក្រពើស្ងោរចុចអំបិលម្ទេស
មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានទស្សនាវីដេអូ ចែអំបិលម្ទេស ហូបកូនក្រពើស្ងោរជាមួយអំបិលម្ទេសក្រហមឆ្អិនឆ្អៅ ដែលជាអត្តសញ្ញាណក្នុងមាតិការរបស់ខ្លួន បណ្ដាលឱ្យផ្ទុះការបញ្ចេញមតិ និង ចែករំលែកបន្តគ្នាព្រោងព្រាត។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈវីដេអូប្រមាណជិត ៥ នាទី បង្ហោះដោយផេក Jin Su TV បានបង្ហាញពីសកម្មភាព ចែអំបិលម្ទេស យកកូនក្រពើទៅស្ងោរក្នុងឆ្នាំងទឹកក្ដៅ រួចលើកយកមកហូបស្រស់ៗតែម្ដង ជ្រលក់ជាមួយអំបិលម្ទេស ធ្វើឱ្យមហាជនដែលបានទស្សនាវីដេអូ ខ្លះស្ញើចសរសើរថាចេះហូបទៅបាន ឯអ្នកខ្លះទៀតសម្ដែងការមិនពេញចិត្ត ចំពោះការទទួលទាននូវសត្វបែបញញើតបែបនេះ។
គួរឱ្យដឹងផងដែរថា កន្លងមក ស្ត្រីខាងលើ ដែលមានរហ័សនាម ចែអំបិលម្ទេស តែងតែបង្កើតមាតិកាវីដេអូហូបនូវម្ហូបអាហារប្លែកៗពីគេជាមួយអំបិលម្ទេស ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គម៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖