ទោះបែកគ្នាដើរផ្លូវរៀងខ្លួនក្តី តែអតីតតារាចម្រៀង ពេជ្រ សូលីកា នៅឲ្យតម្លៃរូបនាងដោយនិយាយដូច្នេះ ពេលហ្វេនសួរដល់អតីតភរិយា

រាជធានីភ្នំពេញ ៖ ហែលឆ្លងព្យុះភ្លៀងយ៉ាងយូរ ទីបំផុត អតីតស្វាមីរបស់តារាចម្រៀង ពេជ្រ សូលីកា ទម្លាយរឿងបែកបាក់គ្នា រយៈពេលជាង១ឆ្នាំហើយ តែមិនបើកបង្ហាញទៅសាធារណជនឲ្យដឹងឮ អ្វីដែលធ្វើឲ្យមហាជននៅតែសរសើរអ្នកទាំងពីរ មិនហែកកេរ្ត៍គ្នាក្រោយលែងលះ ចែកផ្លូវគ្នាដោយសន្តិវិធី ហើយមានចំណែកមើលថែរក្សាកូនប្រុសស្មើគ្នាថែមទៀតផង។

តួយ៉ាង អ្នកគាំទ្រជាច្រើនពិតជាចង់ដឹងឮពីដើមចម ដែលធ្វើឲ្យអ្នកទាំងពីរ ដើរដល់ចំណុចនេះជាខ្លាំង ប្រកាសក្តែងៗរឿងនេះច្រើនខែហើយ ប៉ុន្តែមហាជនមួយចំនួនតូច នៅតែដេញដោលរឿងនេះពីអតីតស្វាមី លោក ហាន ដូចពេលថ្មីថ្មោងដដែរ។

ជាក់ស្តែង គេក្រឡេកឃើញ ហ្វេនម្នាក់បានសួរសំណួរត្រង់ៗថា «តើអ្នកនៅស្រឡាញ់បងកាទៀតទេ?» លោក ហាន ឆ្លើយថា ៖

នាងជាម្តាយកូនប្រុសរបស់ខ្ញុំ ដូច្នេះហើយ ខ្ញុំតែងមានក្តីស្រឡាញ់គួរឲ្យគោរពចំពោះនាងជានិច្ច ពីមុនពួកយើងធ្លាប់បានរស់នៅជាមួយគ្នា ទាស់ត្រង់ពេលនេះ ពួកយើងលែងធ្វើដំណើររួមជាមួយគ្នាបន្តទៀត រូបនាងតែងស្ថិតនៅក្នុងចំណែកមួយនៃបេះដូងខ្ញុំ៕

 

ហាន

គួរបញ្ជាក់ផងដែរថា មួយគូនេះត្រូវហ្វេនៗគាំទ្រជាខ្លាំង ជាគូស្នេហ៍សាកសមនឹងគ្នា ទោះពេលនេះបែកគ្នាហើយក្តី អ្នកទាំងពីរនៅតែធ្វើឲ្យគេគោរពស្រឡាញ់ ដោយសារតែភាពស្ងប់ស្ងាត់ មិនវែកញែកច្រើនលើបណ្តាញសង្គម ជាគម្រូដល់មហាជន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖