ឃើញបែបនេះហើយ អ្នកណាមិនស្ញើច គ្រួសារក៏ល្អ ទាំងមាន ទាំងពូកែ ស្រីនា ខិតខំប្រឹងប្រែងរហូតក្លាយជាអាយដលមនុស្សរាប់លាននាក់

កម្សាន្ត៖ ពិតណាស់ វ័យត្រឹមតែ ២២ឆ្នាំមែន តែកូនស្រី ម្ចាស់សំអាងការប្រណីតនារី ស្រីនា​ រូបនេះ ហាក់មានសន្ទុះជោគជ័យខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ជាពិសេសគឺ ការជោគជ័យលើ អាជីពជា Influencer ដោយក្នុងនោះ គេឃើញមាន ស្រទាប់យុវវ័យជាច្រើន គាំទ្ររូបនាង។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញើចនោះគឺ ត្រឹមវ័យ ២២ឆ្នាំនេះ ស្រីនា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតបានសម្រេច ជោគជ័យលើរឿងពិសេសៗយ៉ាងច្រើន ដូចខាងក្រោមនេះទៅ ហើយ៖

– ខំរៀនរៀនពូកែជាប្រធានថ្នាក់គំរូរព្រមទាំងជាសិស្សនិទ្ទេសAកំឡុងឆ្នាំ២០១៨

– ខំរៀនបន្ដរហូតបញ្ជប់ការសិក្សានៅសកលវិទ្យាល័យល្បីក្នុងស្រុកព្រមទាំងទៅទទួលសញ្ញាប័ត្រដល់សហរដ្ធអាមេរិច

– មានឈ្មោះជាម្ចាស់សំអាងការដ៏ធំល្មម១ក្នុងស្រុកដែលមានឈ្មោះថា «ប្រណិតនារី»

– ខំធ្វើVlogវិឌីអូដោយខ្លួនឯងខំតាំងពីមានមនុស្ស១០០នាក់ចូលចិត្តរហូតដល់១លានអ្នកចូលចិត្ត

– ចេះថែរក្សាកេរ្ត៍ឈ្មោះ​ ចរិយាមាយាទល្អ​ រៀនពូកែ​ មិនដែលមានរឿងអាស្រូវ​

– នៅក្រៅរួចហើយនៅក្រៅតូចច្រលឹង សំខាន់គួរអោយស្រឡាញ់ខ្លាំងណាស់

– ចុងក្រោយ ថែមទាំងជោគជ័យលើជីវិតគូ ដែលសាកសម និងមហាជនចូលរួមត្រេកអរ រំភើបសឹងតែគ្រប់គ្នា។

ជាពិសេស ដោយឆ្លងកាត់ការសរសើរពីមនុស្សជាច្រើន ពីអត្តចារិតរបស់ ស្រីនា នៅខាងក្រៅទៀតផង ថាជាមនុស្សរួសរាយណាស់ និយាយស្ដីមិនប្រកាន់ ទាបខ្ពស់ មានហេតុផលគួរអោយស្រឡាញ់បែបនេះហើយ ទើបអ្នកទស្សនារហូតដល់ម្នាក់ៗបាក់ចិត្តស្រឡាញ់ ស្រីនា ឡើងរាប់មិនអស់បែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖