ស្អាតដូចគំនូរ បេក្ខភាពប្រកួតសម្រស់នារីយុគសម័យ2022 កញ្ញា ឃុន វ៉ាន់លីង មកពីខេត្តសៀមរាប ពេលនេះផ្ទុះការចាប់អារម្មណ៍ខ្លាំង

ខេត្តសៀមរាប ៖ អ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាធ្លាប់បានឃើញ គេឯងស៊ែរចែកចាយយ៉ាងច្រើនកុះករដោយការពេញចិត្តជាខ្លាំង មិនថាជា រូបសម្រស់និងចំណេះដឹងរបស់ កញ្ញា ឃុន វ៉ាន់លីង តាមរយៈការធ្វើវីដេអូចែករំលែកចំណេះដឹងល្អៗ លើហ្វេសប៊ុកកាលកន្លងមក។

តួយ៉ាង ដោយសារតែមានរូបសម្រស់ស្រស់ស្អាតខ្លាំង កញ្ញា ឃុន វ៉ាន់លីង បានដាក់ពាក្យប្រកួត ក្នុងកម្មវិធីប្រកួតសម្រស់នារីតាមយុគសម័យឆ្នាំ២០២២ ប្រចាំក្រុងសៀមរាប ជាកម្មវិធីរៀបចំឡើងដោយ Revlon ដែលក្នុងនោះ កញ្ញា បានបង្ហោះរូបភាពតុបតែងបែបបុរាណប៉ុន្មានសន្លឹកនេះ ធ្វើឲ្យគេឯងសរសើរមិនផុតពីមាត់ ស្អាតដូចគំនូរ គ្មានកន្លែងទាស់ភ្នែកសូម្បីតែបន្តិច មុខមាត់សុភាពរាបសា ស្លូតបូត អាយុនៅតិចសោះ ស្អាតអីក៏ស្អាតថ្នាក់នេះ។

គួរបញ្ជាក់ផងដែរថា កញ្ញា ឃុន វ៉ាន់លីង ជាសិស្សរៀនថ្នាក់ទី១១ នៅក្នុងវិទ្យាល័យ ១០​ មករា ១៩៧៩ ស្ថិតនៅក្នុងខេត្តសៀមរាប មានអាយុ១៧ឆ្នាំ ដែលបច្ចុប្បន្នក្រៅពីការរៀនសូត្រ កញ្ញាក៏ទទួលការងារថតម៉ូដែលនិងប្រម៉ូតផលិតផលផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖