ផ្ទុះការវែកញែក! គណនីហ្វេសប៊ុក បុគ្គលល្បីៗ និងសិល្បករ បាត់ Followers យ៉ាងគំហុក នៅព្រឹកនេះ
នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការវែកញែក ទាក់ទិនទៅនឹងករណីបាត់ចំនួន Follower ជាគំហុក ទៅលើគណនីបុគ្គលល្បីៗនៅលើបណ្ដាញសង្គម និងសិល្បករ នៅកម្ពុជា បណ្ដាលឱ្យមានការងឿងឆ្ងល់ចំពោះរឿងនេះ។
ទាក់ទិនទៅនឹងរឿងនេះ គេសង្កេតឃើញមានសិល្បករនៅកម្ពុជា ក៏ដូចជាបុគ្គលល្បីៗនៅលើបណ្ដាញសង្គម ចេញមុខបង្ហោះការងឿងឆ្ងល់ ចំពោះរឿងនេះ ក៏ដូចជាសង្ឃឹមថា និងមានការបកស្រាយ ព្រមទាំងរំពឹងថាចំនួន Follower និងវិលត្រឡប់មកដូចដើមវិញ។
យ៉ាងណាមិញ ចំពោះរឿងនេះ ប្រជាប្រិយ និងធ្វើការបញ្ជាក់ពីមូលហេតុ ក្រោយពីមានការបកស្រាយច្បាស់លាស់ពីក្រុមហ៊ុនហ្វេសប៊ុកទាក់ទិនទៅនឹងករណីខាងលើនេះ៕