ភ្លៀងធ្លាក់ខ្លាំងពេក ខេត្តទាំង ២៧ នៅប្រទេសថៃ នៅតែបន្ដរងគ្រោះដោយជំនន់ទឹកភ្លៀង
នាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍នៅថ្ងៃអង្គារ ទី ១១ ខែតុលា ឆ្នាំ ២០២២ នេះថាមានខេត្តចំនួន ២៧ ដែលនៅពាក់កណ្តាលភាគខាងជើងនៃប្រទេសនៅតែរាយការណ៍ពីទឹកជំនន់ដែលបង្កឡើងដោយទឹកហូរ និង មានភ្លៀងធ្លាក់ខ្លាំង។
ក្នុងរយៈពេលពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែតុលា នេះទឹកជំនន់បានវាយលុកខេត្តសរុបចំនួន ៥៤ បង្កផលប៉ះពាល់ដល់គ្រួសារចំនួន ២៤០០៦៦ នៅក្នុងភូមិ ៧២៣៤៤ និង ស្រុក ២៦២ ។ នាយកដ្ឋានបាននិយាយថា ស្ថានភាពនេះបានធូរស្រាលខ្លះ ប៉ុន្តែផ្នែកខ្លះនៃខេត្តចំនួន ២៧ នោះនៅតែបន្តលិចលង់នៅឡើយ។ ខេត្តមានដូចជា៖
• Tak, Phetchabun, Phichit និង Nakhon Sawan នៅភាគខាងជើង ដែលប៉ះពាល់ដល់គ្រួសារចំនួន ១៩៦៧៤ ក្នុង ស្រុក ១៩
• Chaiyaphum, Khon Kaen, Maha Sarakham, Kalasin, Roi Et, Yasothon, Nakhon Ratchasima, Buri Ram, Surin, Si Sa Ket និង Ubon Ratchathani ស្ថិតនៅភាគខាងឦសាន ដែលបានប៉ះពាល់ដល់គ្រួសារចំនួន ៤០២៨០ ក្នុងស្រុកចំនួន ៥៩
• Uthai Thani, Chai Nat, Sing Buri, Ang Thong, Ayutthaya, Pathum Thani, Lop Buri, Nakhon Pathom, Nakhon Nayok, Phetchaburi និង Ratchaburi ស្ថិតក្នុងតំបន់កណ្ដាល ប៉ះពាល់ដល់ ៨៤០៧៦ គ្រួសារដែលស្ថិតក្នុងស្រុកចំនួន ៤៨ និង
• Prachin Buri ស្ថិតនៅភាគខាងកើតប៉ះពាល់ដល់ភូមិចំនួន ២៥០ និង ប៉ះពាល់ដល់គ្រួសារចំនួន ១២២១០ ក្នុងស្រុកចំនួន ៦ ។
ការិយាល័យបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយនៅខេត្តដែលរងគ្រោះដោយទឹកជំនន់បានសម្របសម្រួលការងារជាមួយរដ្ឋបាលមូលដ្ឋាន និង ភ្នាក់ងារផ្សេងទៀត ដើម្បីបង្ហូរទឹកចេញពីតំបន់លិចទឹក និង ផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់៕
ប្រភព៖ Bangkok Post