តោះមកមើលសម្រស់តារាស្រី ១០ ដួង ជាកូនខ្មែរកាត់បរទេស ម្នាក់ៗស្អាតៗខ្លាំងណាស់

បច្ចុប្បន្នក្នុងចង្កាមសិល្បៈខ្មែរ គេកត់សម្គាល់ឃើញមានតារាថ្មីរះព្រោងព្រាតបង្ហាញខ្លួនលើវិស័យផ្សេងៗមានការសម្ដែង ចម្រៀង បង្ហាញម៉ូដ និង វិស័យបវរកញ្ញា ជាបន្តបន្ទាប់។ ជាមួយគ្នានោះ មហាជនក៏ចាប់អារម្មណ៍ខ្លាំងដែរ ចំពោះតារាស្រីជាច្រើនដួង មានឈាមជ័រខ្មែរកាត់បរទេស ដែលមានរូបសម្រស់ស្អាតៗទាក់ទាញខ្លាំង។ ក្នុងនោះរួមមាន ៖

១. កញ្ញា Melia Constantin

តារាម៉ូឌែល Melia មានឈាមជ័រជាកូនខ្មែរកាត់បារាំង ឪពុកជាជនជាតិបារាំង ម្ដាយជនជាតិខ្មែរ បច្ចុប្បន្ននាងអាយុ ១៩ ឆ្នាំ។ ទើបតែចូលវិស័យសិល្បៈក្នុងឆ្នាំ ២០១៧ តែតារាស្រីស្រស់កូនកាត់រូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យបង្ហាញម៉ូដ និង ថតម៉ូដក្នុងប្រទេស។

២. កញ្ញា Marianne Clais

 

សម្រាប់តារាម៉ូឌែល Marianne មានឈ្មោះជាភាសាខ្មែរថា សោម៉ា ជាកូនខ្មែរកាត់បារាំង ឪពុកជាជនជាតិបារាំង និង ម្ដាយជាជនជាតិខ្មែរ នាងបានកើត និង ធំធាត់ឡើងក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នជាតារាសម្ដែង និង ម៉ូដែលម្នាក់កំពុងមានប្រជាប្រិយភាពខ្លាំង។

៣. កញ្ញា Stella Bobby

តារាសម្ដែងស្រីស្រស់វ័យ ២១ ឆ្នាំ កញ្ញា Stella Bobby ជាកូនកាត់ខ្មែរ -ប៊ុលការី បានប្រឡូកចូលសិល្បៈក្នុងឆ្នាំ ២០១៧ បច្ចុប្បន្ន ជាតារាសម្ដែង និង ម៉ូដែល ពន្លកថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

៤. កញ្ញា ស៊ីន យូប៊ីន

បើនិយាយចំពោះអតីត Freshie Girl លេខ ១ កញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្នកំពុងឆក់បានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈសម្ដែង។ តារាសម្ដែងស្រីរូបនេះ ជាកូនខ្មែរកាត់ថៃ ដែលមានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិថៃ។

៥. កញ្ញា ណា សាឌី

ក្រោយពីបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនហើយមកនោះ តារាសម្តែង និង ពិធីការិនីវ័យក្មេង កញ្ញា ណា សាឌី ដែលជាកូនកាត់ថៃ ហាក់កាន់តែលេចធ្លោខ្លាំងលើអាជីពក្នុងសិល្បៈ និង ជោគជ័យបន្ថែមទៀតលើមុខជំនួញក្រៅសិល្បៈ។

៦. កញ្ញា មៃយ៉ា

តារាសម្ដែងរូបនេះ ជាកូនខ្មែរកាត់អាល្លឺម៉ង់ ដែលម្ដាយនាងជាជនជាតិខ្មែរឪពុកជាជនជាតិអាល្លឺម៉ង់។ កញ្ញា ម៉ៃយ៉ា ក៏កំពុងតែលេចធ្លោលើទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និង ទទួលការចាប់អារម្មណ៍ពីការបង្ហាញខ្លួនក្នុងឈុតប្រពៃណីរបស់សម្អាងការជាច្រើនផងដែរ។

៧. កញ្ញា ហង្ស ម៉ានីតា

កញ្ញា ហង្ស ម៉ានីតា ជាកូនខ្មែរកាត់បារាំង ដោយម្ដាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិបារាំង ដែលបច្ចុប្បន្នជារាជិនីគ្រងមកុដ Miss Universe Cambodia ២០២២ ដោយបានក្លាយជានារីដ៏លេចធ្លោខ្លាំងក្នុងចិត្តមហាជនអ្នកគាំទ្រជាច្រើនស្រឡាញ់ចូលចិត្តនាង ជាមួយនឹងទេពកោសល្យសមត្ថភាព ចរិកឫកពារ និង រូបសម្រស់ដ៏ស្រស់ស្អាតឥតទាស់របស់នាង។

៨. កញ្ញា ហង្ស សុរិយ៉ាន់

ចំពោះកញ្ញា ហង្ស សុរិយ៉ាន់ បច្ចុប្បន្នកញ្ញាជាតារាម៉ូឌែលដ៏មានប្រជាប្រិយភាព ព្រមទាំងទើបតែក្លាយជាបវរកញ្ញាមួយរូបផងដែរ។ បវរកញ្ញារូបនេះ ក៏ជាកូនខ្មែរកាត់បរទេសផងដែរ ដោយកញ្ញាធ្លាប់បានប្រាប់ឱ្យដឹងថាកញ្ញាជាកូនកាត់ ៤ សាសន៍ គឺ ខ្មែរ វៀតណាម ចិន និង ថៃ។

៩. កញ្ញា Alicia Khiem

តារាបង្ហាញម៉ូដ ឃៀម អាណ្ណាអាលីហ្សា ជាកូនកាត់ខ្មែរ-រុស្ស៊ី ដែលចាប់ផ្តើមបោះជំហានថ្មីៗក្នុងវិស័យដើរម៉ូដក្នុងប្រទេសកម្ពុជា។ ទោះជាទើបតែប្រឡូកក្នុងវិស័យនេះក៏ពិតមែន តែតារាបង្ហាញម៉ូដរូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនមួយចំនួនក្នុងការថតផ្សព្វផ្សាយពាណិជ្ជកម្មដូចគ្នា។

១០. កញ្ញា  នីន ម៉ាលីណែត

នីន ម៉ាលីណែត ជាតារាម៉ូឌែលកូនកាត់ខ្មែរ-អាមេរិក ចាប់ផ្តើមមានប្រជាប្រិយខ្លាំងបន្ទាប់ពីនាងបានចូលរួមប្រកួតកម្មវិធី Cambodia Next Top Model។ តារាម៉ូដែលរូបនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនលើរូបម្រស់ពណ៌សម្បុរខ្មៅបែបអឺរ៉ុបរបស់នាង ដែលធ្វើឲ្យនាងមានទីផ្សារលើឆាកបង្ហាញអន្តរជាតិ និង ក្នុងស្រុកជាច្រើនផងដែរ៕