មកទៀតហើយ! ផ្ទុះការបញ្ចេញមតិព្រាត ពេលឃើញ ចែអំបិលម្ទេស ហូបទាឆៅស្រស់ៗ

ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់នូវរហ័សនាម ចែអំបិលម្ទេសរួចហើយ ដែលនារីរូបនេះ តែងបង្កើតមាតិកាវីដេអូ ហូបនូវម្ហូបអាហារប្លែកៗពីគេ ជាមួយអំបិលម្ទេស ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គម។

ជាក់ស្ដែង ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញសកម្មភាពនារីរូបស្រស់រូបនេះ បង្ហោះវីដេអូហូបទាឆៅ ជ្រលក់ជាមួយអំបិលម្ទេស ផ្ទុះការបញ្ចេញមតិ និងចែករំលែកបន្តគ្នាព្រោងព្រាត។

តាមរយៈវីដេអូប្រមាណ ជាង ៦ នាទី ស្ត្រីដែលមានគណនីផេកឈ្មោះ Jin Su បានបង្ហាញពីសកម្មភាពហូបទាឆៅ ដោយកាត់ម្ដងមួយដុំៗ ផ្ទាប់ជាមួយបន្លែ ត្រសក់ជី ស្ពៃក្ដោប ជ្រលក់អំបិលម្ទេសហូបយ៉ាងទំនង ធ្វើឱ្យអ្នកទស្សនានាំគ្នាបញ្ចេញមតិផ្សេងៗគ្នាថាប្លែកៗចេះតែរកនឹកឃើញ ឯខ្លះទៀតស្ញើចសរសើរ ដែលអាចលេបនូវទាឆៅបែបនេះទៅរួច៕


ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖