មើលសម្រស់ ម៉ាក់ៗផង ចនច័ន្ទ លក្ខិណា កាន់តែក្មេងខណៈកូនស្រី ពេញក្រមុំ ស្អាត មិនចាញ់អ្នកម្ដាយ
ភ្នំពេញ៖ ពិតណាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឲ្យមហាជនច្រណែននឹងសម្រស់ក្មេងវ័យរបស់អ្នកនាង ទោះស្លៀកពាក់ឈុតអីក៏ស្អាតចេញរាងដូចក្រម។ លើសពីនោះ អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែមានរាងស្រឡូនស្អាតមិនថាស្លៀកណា ក៏សមជានិច្ច។
មិនតែប៉ុណ្ណោះ តារាស្រីជើងចាស់រូបនេះ ត្រូវបានមហាជនទាំងក្មេងទាំងចាស់ ស្គាល់ថាជាតារាជើងចាស់មួយដួង ដែលមានសម្រស់មិនចេះចាស់តាមពេលវេលា។ ជាពិសេស តារាស្រីរូបនេះពូកែថែរក្សារូបរាងឲ្យនៅតែស្រឡូនសាច់តឹងណែន ពណ៌សម្បុរភ្លឺរលោង ក្មេងៗល្មមៗសុំខ្មាស់។
លើសពីនេះ បើងាកមកមើលសម្រស់កូនស្រីរបស់អ្នកនាង ចនច័ន្ទ លក្ខិណា ច្បាស់ណាស់ថា ប្រិយមិត្តប្រាកដជា លាន់មាត់សរសើរមិនខាន ព្រោះថា កូនស្រីបណ្ដូលចិត្តតែមួយរបស់តារាជើងចាស់រូបនេះ នាងកាន់តែធំពេញរូបពេញរាងគួរឲ្យស្រលាញ់ ពិសេសបើសង្កេតឲ្យមែនទែននោះ គឺនាងតូចកាន់តែស្រស់ស្អាតឡើងៗ កាត់រកម្ដាយគ្មានខុសបន្តិចសោះ ជាពិសេសនៅពេល ថតជិតអ្នកម៉ាក់ ចនច័ន្ទ លក្ខិណា និងកូនស្រី ដូចបងប្អូនគ្នាអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖