មានខ្សែជីវិតតស៊ូ ដើរស្ទូចត្រីដាច់យប់ជាមួយឪពុក ពេលនេះកុមារី ថា ស្រីណុច ត្រូវសម្បុរជនម្នាក់ប្រកាសតាមរក

ពិតណាស់ មកដល់រាត្រីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ បានឈាន​ដល់​វគ្គ​ប្រ​ឡង​​ប្រជែង The Blind Audition សប្ដាហ៍​ទី ២ ហើយ ​ដែលឃើញ​ក្នុងសប្ដាហ៍នេះ ​ពិតជាគួរឱ្យចាប់​អារម្មណ៍​ខ្លាំង​ចំពោះបេក្ខភាព​កុមារជាច្រើន​រូប​ដែល​​បង្ហាញ​ស​ម​ត្ថ​ភា​ព​​​​សុទ្ធសឹងតែមានសំឡេងពីរោះៗ និង ចំណុចទាក់ទាញរៀងៗខ្លួន។

ដោយឡែក ក្នុងវគ្គ The Blind Audition សប្ដាហ៍ទី ២ នេះដែរ ក្នុងចំណោមបេក្ខភាពកុមារដែលបានបង្ហាញសមត្ថភាព ឃើញថាលើបណ្ដាញសង្គមមហាជន ជា​ពិ​សេ​ស​​អ្នកគាំទ្រតាមដានកម្មវិធីនេះ បានផ្ទុះចាប់អារម្មណ៍ និង ធ្វើការចែករំលែកខ្លាំង ខណៈបានឃើញកុមារីអាយុ ១០ ឆ្នាំ មកពីខេត្តមណ្ឌលគិរី ថា ស្រីណុច ​បង្ហាញ​ស​ម​ត្ថ​ភាព ​​​និង ​និយាយរៀបរាប់​ពីជីវិតតស៊ូទាំង​វ័យក្មេងរបស់​នាងយ៉ាងរំជួលចិត្ត។

ជាមួយគ្នានោះ ឃើញថាទោះបីជាការបង្ហាញសមត្ថភាព​របស់កុមារីរូបនេះ មិនអាចទទួលបានការ​បង្វិលកៅអីពីគណៈកម្មការ​អាចទៅវគ្គបន្តមែន ​តែនាង​កំពុងធ្វើ​ឱ្យ​ម​ហា​​ជន​អ្នក​តាម​​ដាន​កម្មវិធីនេះ ​​បង្ហាញការចាប់​អារម្មណ៍ដោយ​ក្ដីអាណិតរំជួល​ចិត្តស្រក់ទឹកភ្នែក​តាមគ្រប់គ្នា ​ខណៈបានស្ដាប់ពីជីវិត​ពិតរបស់​នាងកម្សត់ ​និង មាន​ការ​តស៊ូ​ខ្លាំង ​ដោយ​ពេលនោះដែរក៏ធ្វើឱ្យគណៈ​​កម្មការទាំង ​៣ រូប ធ្វើកា​រ​លួងលោម​ទាំង​អារម្មណ៍​អួល​អាក់អាណិត​ដ​ល់រូ​ប​នាង​ផងដែរ។

យ៉ាងណាមិញ ក្រោយមើលឃើញពីខ្សែជីវិត និង ការតស៊ូរបស់កុមារី ថា ស្រីណុច នោះ នៅថ្ងៃួី ០៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏ស្រាប់តែមានសម្បុរសជនជាម្ចាស់ហាងលក់ផលិតផលថែសម្រស់ម្នាក់បានប្រកាសចង់ជួប និង ជួយដល់រូបនាង ដោយម្ចាស់ហាងនោះបានរៀបរាប់ថា ៖ «សួស្តីបងប្អូនទាំងអស់ ខ្ញុំមាននិស្ស័យជាមួយក្មេងស្រីក្នុងរូបមានឈ្មោះ ថា ស្រីណុច ខ្សែជីវិតរបស់គាត់កម្សត់ពេកហើយ ខ្ញុំបានមើល The Voice Kids Cambodia បានស្តាប់គាត់រៀបរាប់ហើយស្រក់ទឹកភ្នែក បើឃើញហើយអាចឆាតមកមីងបានតាមផេកនេះ។ តើគាត់មាន telephone ទេ ? ប្រសិនមានឱកាស មីងអាចជួបក្មួយស្រីនៅខែ ១ I Love you girl»