លោកប្រធានគណបក្សខណ្ឌមានជ័យ ចុះផ្សារភ្ជាប់ទំនាក់ទំនង និងពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងផ្តល់ជូននូវអំណោយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋជាគ្រួសារក្រីក្រ

ជាមួយលោកប្រធានគណបក្សខណ្ឌមានជ័យ ចុះផ្សារភ្ជាប់ទំនាក់ទំនង និងពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងផ្តល់ជូននូវអំណោយឧបត្ថម្ភជាសម្ភារៈនិងស្បៀងអាហារចាំបាច់មួយចំនួន រួមមាន អង្ករ ត្រីខ មី និងថ្នាំចិនព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋជាគ្រួសារក្រីក្រជួបការលំបាក ចំនួន ៧០ គ្រួសាររស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ នៅទីស្នាក់ការគណបក្សសង្កាត់ស្ទឹងមានជ័យទី៣ (គ.២៩) ព្រមទាំងសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងដែលកន្លងមកតែងតែខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថាន អនាម័យក្នុងមូលដ្ឋាន ព្រមទាំងឧបត្ថម្ភ នូវសម្ភារៈ ព្រមទាំងថវិកាមួយចំនួន ជូនដល់កម្លាំងប៉ូលីសបុស្តិ៍ ចំនួន ៩ រូប និង កម្លាំងប្រជាការពារសង្កាត់ ចំនួន ១៦ រូប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ទឹងមានជ័យទី៣, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២!