ទោះអ្នកផ្សេងបង្អាប់ខ្ញុំថា មិនបាច់ទៅប្រលងទេព្រោះច្រៀងមិនពីរោះ តែពុកគាត់ថា “កូនទៅប្រលងទៅ ចាំពុកខំរកលុយធ្វើសោហ៊ុយឲ្យ”
កម្សត់ពេកហេីយ ប្អូនស្រីអេីយ មកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ ឪពុកត្រឹមជាអ្នកស្ទូចត្រី ឯប្អូនស្រីត្រូវដេីររេីសស្វាយចន្ទីលក់ដេីម្បីរកលុយរៀន 😢 សម្បីសំលៀកបំពាក់ល្អមួយកំផ្លេរមកប្រឡងក៏គ្មានផង បានគុណអ្នកគ្រូពេទ្យម្នាក់ឱ្យរ៉ូបមួយឈុតនេះ🙏 អរគុណ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា សម្រាប់ទឹកចិត្តបានឧបត្ថម្ភប្រាក់ខ្លះទៅដល់ប្អូនស្រី🙏
កុមារី ថា ស្រីណុច ធ្វេីដំណេីរតាំងពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ដេីម្បីចូលរួមប្រឡង The Voice Kids Cambodia 😢
សូមសរសេីរទឹកចិត្តប្អូនស្រី និងលោកឪពុកអ្នកមានគុណដ៏ធំធេងទោះលំបាកយ៉ាងណាក៏មិនបោះបង់ការតស៊ូព្យាយាមដែរ🙏