ករណី: អត្ត-ឃាត (បាញ់ សម្លា-ប់ខ្លួន )នៅភូមិថ្នល់សង្កាត់ស្រង៉ែ ខេត្តសៀមរាប

(សៀមរាប) នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃ សុក្រ ១២ កើត ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ ផ្ទះ ជួល ស្ថិតនៅក្រុម ទី ០៨ ភូមិ ថ្នល់ សង្កាត់ ស្រង៉ែ ក្រុង.ខេត្ត សៀមរាប
ជនរងគ្រោះ ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ: នគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ ជាក់ស្តែងនៅវេលាម៉ោង២៤:១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លៃងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្ដបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨:៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មន្ត្រីមានសមត្ថកិច្ចមិនបានពិនិត្យលេីជនរងគ្រោះទេដោយ សារក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅរាជធានី ភ្នំពេញ នៅវេលាម៉ោង ២៤: ១៥ នាទី ថ្ងៃ ទី ០៧ខែ តុលា ឆ្នាំ ២០២២ ។

អាវុធ ខ្លីម៉ាក GLOCK 19 លេខ MGDYC 190800097 ទំហំ 9×19 mm បង់1 គ្រាប់ចំនួន 11 គ្រាប់ (គ្រាប់ ឆ្នៃ) នៅលេីតុ ចម្ងាយ ពី ជនរងគ្រោះ 2.3 m សំបកគ្រាប់ជាប់នៅក្នុងកាំភ្លេីង ចំណែក ក្បាល គ្រាប់ នៅចម្ងាយ ៣០ ម.ម ពីចំណុចចុងជេីងជនរងគ្រោះដួល ។