រថយន្តមួយគ្រឿង បុកជាមួយម៉ូតូស្គុបពីមួយគ្រឿង បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ ស្លាប់ នៅនឹងកន្លែង និងបុរសជាជាងកាត់សក់ម្នាក់ទៀត រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពី ថ្ងៃ ទី៧ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥កែងនិងផ្លូវ១៨២(វិថី ឧកញ៉ាទេពផន)ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯជនរងរបួសរបួសធ្ងន់ មានឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។អ្នកទាំងពីជិះម៉ូតូម៉ាកស្គុតពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BN.0345. ។
ចំណែកឯរថយន្ត ម៉ាកម៉ាសឺដេស មេប៊ាំង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF.8898 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណបានបើករត់បាត់។
ដំបូងឡើយគេឃើញម៉ូតូស្គុបពីជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវ១៨២វិថីឧកញ៉ាទេពផង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើប ម៉ាកសឺដេស បើកតាមបណ្ដោយផ្លូវ២១៥ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចគ្នាបានមកបុកពេញទំហឹងចំហៀងខាងស្ដាំកង់ខាងក្រោយបណ្ដាលឲ្យដាច់កង់និងម៉ាស៊ីនចេញពីគ្នានិងរងរបួសធ្ងន់ម្នាក់នឹងស្លាប់ម្នាក់នៅកន្លែងកើតហេតុភ្លាមៗរថយន្តបន្ថែមល្បឿនបើករត់ ខណៈពេលនោះក៏មានសាច់ញាតិខាងជនរងគ្រោះដេញតាមថត បានស្លាកលេខរថយន្តយកមកឱ្យសមត្ថកិច្ចដើម្បីជួយស្រាវជ្រាវតាមរករថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ។
សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោសនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕