បុរសអនាថាម្នាក់ដេកសន្លប់បែកពពុះមាត់នៅផ្លូវឌួងងៀបត្រូវបានកម្លាំងសមត្តកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ជួយធ្វើការអន្តរាគមន៍ហៅរថយន្តសាម៉ុយដឹកសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ភ្នំពេញ:បុរសអនាថាម្នាក់បានដេកសន្លប់
ភ្នំពេញ:បុរសអនាថាម្នាក់បានដេកសន្លប់
បែកពពុះមាត់តែម្នាក់ឯងដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវឌួងងៀបសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើយោងតាមប្រភពពត័មានពីលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បាន ប្រាប់អោយដឹងថាដោយសារមានការសហការល្អពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការមកតាមរយះទូរសព្ទ៍ដៃថាមានមនុស្សដេកស្លាប់នៅផ្លូវកើតហេតុខាងលើ ភ្លាមនោះដែលលោកឯម ភារី បាននាំកម្លាំងចុះទៅភ្លាមស្រាប់តែឃើញ បុរសអនាថាម្នាក់ដេកបែកពពុះមាត់នៅចិញ្ចើមផ្លូវក៏ទៅត្រួតពិនិត្យទៅឃើញថានៅមានដង្ហើមក៏ទាក់ទងទៅរថយន្តសារម៉ុយដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឈតែម្តង។
គួរបញ្ជាក់ផងដែលថា បុរសអនាថាម្នាក់នេះបងប្អូនប្រជាពលរដ្ឋតែងតែឃើញដើរតែតោលម្នាក់ឯងដោយមិនដឹងមកពីណានោះទេ ទើបថ្ងៃកើតហេតុឃើញដេកស្តូកស្តឹងស្មានថាស្លាប់ក៏រាយការណ៍ដល់សមត្តកិច្ចមូលដ្ឋានតែម្តងហើយលោកសូមអរគុណដល់មន្ទីពេទ្យរដ្ឋ បានមកដល់
ភ្លាមៗដើម្បីយកទៅសង្ក្រោះ។