ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ស្ងប់ចិត្ត រដ្ឋមិនរុះរើទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប “សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។” នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការស្តារឡើងវិញ ការអភិវឌ្ឍប្រកបដោយនិរន្តភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេចជោបញ្ជាក់ថា “ខ្ញុំបានទាក់ទងទៅឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា និងអភិបាលខេត្តសៀមរាបផងដែរ ដើម្បីមើលបញ្ហានេះ ហើយដើម្បីជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីពន្យល់ក៏ដូចជាយកសាររបស់ខ្ញុំប្រាប់ទៅពួកគាត់ថា យើងពិនិត្យទៅលើបញ្ហាបរិស្ថាន តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកប៉ះពាល់ទៅដល់ប្រជាពលរដ្ឋអាស្រ័យផលប៉ុន្មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះកន្លែងនោះ ដើម្បីឲ្យមានទឹកដើម្បីការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះ គឺមិនបានឲ្យពលរដ្ឋររុះរើឡើយ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា យើងត្រូវតែការពារតំបន់បេតិកភណ្ឌ តែយើងក៏មិនធ្វើរហូតដល់ទៅរំលាយ ឃុំព្រះដាក់ដែរ៕