ទឹកលិចកំណាត់ផ្លូវជាតិលេខ៩២ មន្ទីរសាធារណការខេត្តព្រះវិហារ ផ្អាកចរាចរណ៍បណ្តោះអាសន្ន
កំពង់ធំ៖ នៅថ្ងៃទី ៤ ខែតុលានេះ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចប្រកាសលើកពេល ក្នុងការរៀបចំពិធីបុណ្យអុំទូក ដែលគ្រោងធ្វើនៅថ្ងៃទី ៩-១០ខែតុលានេះ ដោយសារស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកឆ្លងកាត់ក្រោមស្ពានបាន។
យ៉ាងណាមិញ រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឱ្យរៀបចំពិធីបាន ជាមួយគ្នានោះ សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងជាថ្មី។
គួរឱ្យដឹងដែរថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកំពស់ ១៣,៩៥ម ដែលលើសកំពស់ឲ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹងសែន ) ប្រវែងប្រហែល ១០០ម៉ែត្រ មានកំពស់ប្រហែល១០ទៅ១៥សង់ទីម៉ែត្រ ។ ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេ ដូចជា ៖ តាមផ្លូវ សាលាខេត្ត, ផ្សារថ្មី, មន្ទីរពេទ្យ, វិមានឯករាជ្យ និងមន្ទីរអង្គភាពនានា ៕