មិននឹកស្មាន បងប្អូនអតីតតារាស្រី វ៉ាង ស្រីណូ ជឿជាក់លើហុងស៊ុយខ្លាំងថ្នាក់នេះ គ្រាន់តែនៅលើដៃមានសុទ្ធតែ របស់លើករាសីតែម្តង

រាជធានីភ្នំពេញ ៖ ជឿជាក់ថាមហាជនប្រាកដជាជ្រាបច្បាស់ពី រឿងវេរលុយ១៤ពាន់ដុល្លារខុសកុង ចូលកុងរបស់អតីតារាស្រីហាយសូ វ៉ាង ស្រីណូ រួចក៏កាត់លុយយកហេងចំនួន៣០០ដុល្លារ ប៉ុន្តែត្រូវមហាជនភាគច្រើនផ្ទុះការរិះ.គន់ឥតសំចៃទៅវិញ ដែលរូបនាងតែងពោលថា «ធ្វើគុណបានទោសទៅវិញ»។

តួយ៉ាង មហាជននៅបន្តការបញ្ចេញមតិមិនល្អលើរូបនាង តារាស្រីរូបនេះនៅតែបន្តការបកស្រាយលើបណ្តាញសង្គមជារឿយៗ ដោយសារតែ មិនចង់ឲ្យគេឯងយល់ច្រលំបន្តទៅទៀត កន្លងមកតារាស្រីរូបនេះធ្លាប់បកស្រាយយ៉ាងច្បាស់ថា នេះជាជំនឿហុងស៊ុយរបស់ខ្លួន រឿងគេវេរលុយខុសនេះដូចជារើសបានលុយដែរ ប្រសិនបើមិនមានលុយទឹកតែកាត់ស៊យទេនោះ រូបនាងប្រាកដជាជួបស៊យជំនួសវិញមិនខាន ព្រោះបងប្រុសធ្លាប់មានប្រវត្តិប៉ះរឿងស្រដៀងគ្នានេះម្តងហើយ ចុងក្រោយលទ្ធផលគឺមិនគាប់ចិត្តសោះ។

ជាមួយគ្នានេះ រូបនាងធ្លាប់និយាយក្តែងៗថា ទឹកប្រាក់ត្រឹម៣០០ដុល្លារសម្រាប់ខ្លួនគឺធម្មតាប៉ុណ្ណោះ មិនស្មើលុយធ្វើបុណ្យម្តងនោះឡើយ កុំផ្អើលថារូបនាងចង់បានលុយគេនោះអី ការកាត់លុយធ្វើអាំងប៉ាវនេះក៏ព្រោះតែជាជំនឿប្រចាំគ្រួសារទៅហើយ ជាក់ស្តែង មហាជនភ្ញាក់ព្រឺត ក្រោយប្អូនប្រុសតារាស្រីរូបនេះ បើកបង្ហាញរឿងហុងស៊ុយគ្រាន់តែមើលដៃអ្នកទាំងពីរ មិនត្រឹមតែពាក់ពេជ្រធ្វើរូបតំណាងខ្លាលើករាសីប៉ុណ្ណោះទេ មានពាក់គុជទឹកឃ្មុំទាំងបងទាំងប្អូន ព្រោះតាមហុងស៊ុយគុជនេះជួយលើករាសីដល់ម្ចាស់ ដែលធ្វើឲ្យគេឯងកាន់តែយល់ច្បាស់ទៅៗថា គ្រួសារតារាស្រីរូបនេះ ពិតជាជឿលើជំនឿហុងស៊ុយនេះខ្លាំងមិនធម្មតាទេ កាត់លុយយកហេងប្រហែលជារឿងសាមញ្ញទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖