នៅខណ្ឌឬស្សីកែវល្បីថា មានមេឆ្នោតវៀតណាមម្នាក់ មិនខ្លាចសមត្ថកិច្ច

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញមានមេឆ្នោតកត់កន្ទុយលេខវៀតណាម្នាក់ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេទោះបីជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសអោយអស់ក៏ដោយ។ ទីតាំងមេកត់កន្ទុយលេខវៀតណាម(ឆ្នោតយួន)ដែលមិនខ្លាចសមត្ថកិច្ចខាងលើនេះ គីមានទីតាំងស្ថិតនៅក្នុងបុរីកម្ពុ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានខ្សឹមប្រាប់ឲ្យដឹងថា មេឆ្នោតកន្ទុយលេខវៀតណាមរូបនេះបានដាក់កូនកញ្ច្រែងជាច្រើននាក់ដើរកត់កន្ទុយលេខ ហើយបញ្ជូនតាមរយ:ទូរស័ព្ទដៃមកអោយខ្លួនដែលអង្គុយចាំប្រមូលបញ្ជូនអោយមេធំតាមរយះប្រព័ន្ធអេឡិចត្រូនិច។ សូមបញ្ជាក់ថា នេះក៏ជាសាររបស់ប្រជាពលរដ្ឋមួយផងដែរជូនលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯកហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឬស្សី កែវដើម្បីបើកការស្រាវជ្រាវ នឹងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់រូបនេះ ក៏ដូចជាចូលរួមគោរពទៅតាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕