ក្រោយជួបស្នេហ៍បែកច្រើនលើក អៀ ម៉េងលិ បង្ហាញច្បាស់ៗរឿងស្នេហាទិញមិនបានដោយទឹកលុយ
អៀ ម៉េងលិ ជាតារាសម្ដែងពោរពេញដោយទេពកោសល្យ ហើយចំណុចដែលទាក់ទាញបំផុតនោះ តារាស្រីរូបនេះមានរូបរាងដងខ្លួនតូចច្រឡឹង មុខមាត់មានមន្តស្នេហ៍ សាច់ឈាមវិញសខ្ចីដូចបណ្ដូលចេក មានបុរសជាច្រើនប្រាថ្នាចង់បាននាងជាគូស្នេហ៍។
ដ្បិតតែ អៀ ម៉េងលិ ជានារីដែលស្រស់ស្អាត ហើយជោគជ័យលើរឿងការងារទាំងវ័យក្មេង ប៉ុន្ដែចំពោះជីវិតស្នេហាវិញនាងហាក់ជួបប្រទះតែស្នេហាខកបំណងម្ដងហើយម្ដងទៀត ដោយកាលពីមួយរយៈមុខស្រីស្អាតរូបនេះទើបតែប្រកាសចែកផ្លូវពីអតីតគូស្នេហ៍រូបសង្ហាដែលបានស្រឡាញ់គ្នារាប់ឆ្នាំ។
ដោយសារតែ អៀ ម៉េងលិ មានបទពិសោធច្រើនលើរឿងស្នេហា ស្រាប់តែថ្មីៗនេះ តារាស្រីសាច់សខ្ចីខាងលើ បានចែករំលែកសារមួយនៅលើគណនីហ្វេសប៊ុកធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារនោះ ម៉េងលិ បាននិយាយរៀបរាប់ពីការស្រឡាញ់បុរសដោយមិនខ្វល់ខ្វាយពីរឿងលុយកាក់ឡើយ។
សារដែល អៀ ម៉េងលិ បានបង្ហោះនោះមានអត្ថន័យថា ៖ «ខ្ញុំថ្លៃណាស់ ហើយក៏ថោកណាស់ដែរ …ថោកត្រង់ថា បើអ្នកជាមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏ព្រមនៅជាមួយអ្នក ដោយមិនខ្វល់ពីលុយនោះឡើយ … ហើយខ្ញុំថ្លៃត្រង់ថា បើអ្នកមិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ ទោះអ្នកមានលុយច្រើនប៉ុនណា ក៏ទិញខ្ញុំមិនបានដែរ …!!!»៕