បង្រ្កាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែងនៅក្នុងព្រៃ ឃាត់ខ្លួនមនុស្ស០៨នាក់ នៅកំពង់ស្ពឺ
កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី លោក មុត ភន អភិបាលស្រុកសំរោងទង និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពី លោកវេសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងស៊ីសង(អាប៉ោង) មួយកន្លែងនៅចំណុចក្នុងព្រៃខាងលិចភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៨នាក់(ស្រី៤នាក់) និងដកហូតឧបករណ៍ សម្ភារ:មួយចំនួន យកមកកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕