សុភាពគ្រប់ពេល មិនថាទីណាកន្លែងណា សូម្បីទៅលេងសមុទ្រ ក៏ សុខ ស្រីនាង នៅតែរាបសារបែបនេះ
កំពង់សោម៖ កាលពីពេលក្រោយៗនេះ សង្កេតឃើញថា សម្រស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មានលក្ខណៈរីកចម្រើនជាងមុនឆ្ងាយ ដោយកាន់តែស្រស់ស្អាតជាងមុន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម កាន់តែសរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងម្នាក់នេះ បានបង្ហោះរូបថត៣-៤ សន្លឹកនៅឯមាត់សមុទ្រដែល បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈការតុបតែងខ្លួនយ៉ាងសុភាព ខុសពីគេឯង ដោយមកជាមួយនឹងឈុតពណ៌សដៃវែងជើងវែង មិនស៊ិចស៊ីលើក្រោម ក៏ស្រីនាង រំលេចសម្រស់ល្អឯក មើលទៅ សាមញ្ញៗ ប៉ុន្តែសមសួនស្អាត ពិតជាប្លែក ភ្នែកតែម្តង ។
ជាមួយគ្នានេះ តារាស្រី សម្រស់ស្រទន់រូបនេះ ក៏ត្រូវមហាជន លើកសរសើរមិនដាច់ពីមាត់ក្នុងការតុបតែងខ្លួន មិនស៊ិចស៊ី លើសពេក ភាគច្រើនឃើញតែសមសួនសុភាព គួរឲ្យស្រលាញ់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖