បទថ្មីនិពន្ធទំនុកខ្លួនឯង«ហេតុអ្វីយើងបែកគ្នា» តារាចម្រៀង ពេជ្រ សូលីកា ច្រៀងរៀបរាប់ពីស្នេហាប្រេះឆាខ្លួន ហ្វេនៗខ្លោ.ចចិត្តជំនួស

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជាជ្រាបច្បាស់ពី ដំណឹងប្រេះឆារបស់ តារាចម្រៀង ពេជ្រ សូលីកា និងអតីតគូដណ្តឹង អ្នកជំនួញវ័យក្មេងរបស់ខ្លួន បន្សល់ទុកចំណងដៃកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ ដែលសព្វថ្ងៃទទួលការយកចិត្តទុកដាក់ពីអ្នកទាំំងពីរ ខណៈឪពុកម្តាយ បានចែកផ្លូវគ្នារួចរាល់ជាង១ឆ្នាំទៅហើយ។

យ៉ាងណាមិញ ហ្វេនៗរបស់តារាស្រីរូបនេះ បន្ទាប់ពីទទួលដំណឹងបែកគ្នានេះ ធ្វើឲ្យពួកគេអាណិតអាសូរចិត្តរបស់តារាចម្រៀង ពេជ្រ សូលីកា ជាខ្លាំង បើទោះបីរូបនាងកម្រនឹង បង្ហាញភាពឈឺចាប់លើបណ្តាញសង្គម ប៉ុន្តែទឹកមុខនិងក្រសែភ្នែក ពោរពេញដោយភាពឈឺចាប់ មានបញ្ហាជីវិតម្តងហើយម្តងទៀត ឥតស្រាកស្រាន្ត។

តួយ៉ាង កាលពីល្ងាចម្សិលមិញនេះ តារាស្រី ពេជ្រ សូលីកា បានចេញបទចម្រៀងថ្មី ចំណងជើងថា«ហេតុអ្វីយើងបែកគ្នា?» ដែលនិពន្ធទំនុកច្រៀងដោយខ្លួនផ្ទាល់ ច្រៀងរៀបរាប់ពីដំណើរជីវិតស្នេហាប្រេះឆា ដែលក្នុងនោះ ហ្វេនៗដឹងច្បាស់ថាជា ទំនាក់ទំនងឈឺចាប់របស់រូបនាងនិងអតីត ដែលធ្វើឲ្យរូបនាងពិបាកបំភ្លេចជាខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្នុងទំនុកច្រៀងនេះរូបនាង ក៏មានបង្ហើបពីគុណសម្បត្តិរបស់អតីត ដែលព្រមលាដៃឲ្យរូបនាងចាប់ ចំពេលដែលខ្លួនកំពុងតែជួបរឿងលំបាកក្នុងជីវិត ដោយហ្វេនៗដឹងច្បាស់ថា ក្រោយភ្ជាប់ពាក្យមិនប៉ុន្មាន ម្តាយតារាស្រីរូបនេះ ក៏ផ្ទុះមានរឿងអាស្រូវធ្វើឲ្យបុគ្គលមួយចំនួន បញ្ចេញមតិមិនសូវល្អ ឆ្ពោះទៅរូបនាងផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖