ផ្ទុះការសរសើរ! ពេជ្រ ចរណៃ បង្ហាញក្បាច់គុនការពារខ្លួនប៉ុន្មានក្បាច់ ស្រីៗអាចរៀនតាមបាន(វីដេអូ)

កន្លងមកតារាសម្ដែងស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ តែងទទួលបានការលើកសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទៅលើភាពក្លាហានមិនចាញ់បុរសរបស់នាង ដែលជារឿយៗតារាស្រីរូបនេះតែងតែបង្ហាញក្បាច់គុនល្បុក្កតោខ្មែរ ការហាត់បាញ់កាំភ្លើង បាញ់ព្រួញ និង សកម្មភាពហាត់រៀនក្បាច់គុនការពារខ្លួនផ្សេងៗទៀតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

លើកនេះក៏មិនខុសពីរាល់ដងប៉ុន្មានឡើយ ពេជ្រ ចរណៃ នៅតែធ្វើឱ្យមហាជនលើកសរសើរមិនដាច់ពីមាត់ទៅលើរាងមាំមួន ភាពក្លាហាន រហ័សរហួនរបស់នាងផ្នែកហាត់រៀនក្បាច់គុនការពារខ្លួន ដែលទេពកោសល្យដ៏អស្ចារ្យរបស់ ពេជ្រ ចរណៃ មិនមែនអ្នកណាក៏អាចធ្វើដូចនាងបានឡើយ។

ថ្មីៗនេះ ពេជ្រ ចរណៃ បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីក្បាច់គុនការពារខ្លួន និង វាយបកទៅសត្រូវវិញប៉ុន្មានក្បាច់ ដែលសុភាពនារីមួយចំនួនក៏អាចមើលហើយរៀនតាមដើម្បីការពារខ្លួនបានដែរ។

សូមទស្សនាវីដេអូ ៖