កាន់តែអាយុច្រើន សម្រស់ អ៊ីវ៉ា កាន់តែស្អាត មើលទៅឡើងក្មេង ដូចកូនក្មេងទើបតែពេញវ័យ
ភ្នំពេញ៖ តារាចម្រៀងមុខមាត់កាត់ចិន កញ្ញា អុីវ៉ា កាន់តែជោគជ័យលើវិថីសិល្បៈ បើទោះបីឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏តារាស្រីរូបនេះ នៅតែមានហ្វេនគាំទ្រច្រើនមិនចាញ់កាលមុនឡើយ។ លើសពីនេះ ទាំងមុខជំនួសរកស៊ីក៏តារាស្រីរូបនេះរឹតតែកាក់កបផងដែរ។
ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះកាន់តែស្រស់ស្អាតប្លែកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លីមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែក្មេងជាងវ័យ។
ជាក់ស្ដែងដូចថ្មីៗនេះ ក្នុងឱកាសបុណ្យភ្ជុំបិណនេះ កញ្ញា អ៊ីវ៉ា បានរៀបចំតុបតែងបង្ហាញខ្លួន នៅលើបណ្តាញសង្គមហ្វេកប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀងសាន់ដេរូបនេះបានស្លៀកជាមួយនឹងឈុតកាប៊យមួយឈុត អមនឹងការតុបតែមុខធម្មតាៗ មើលទៅទៀតរឹតតែធ្វើឲ្យតារាស្រីរូបនេះ កាន់តែក្មេងដូចក្មេងស្រី១៥ដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖