ចំនួនអ្នកស្ល-ា-.ប់ដោយគ្រោះរញ្ជួយដីនៅចិន កើនឡើងដល់ ៩៣ នាក់​ខណៈ ២៥ នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ

បើ​តាម​របាយការណ៍​ព័ត៌មាន​ពី​ទូរទស្សន៍ CCTV កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​នៅ​ខេត្ត Sichuan ប្រទេស​ចិន បាន​កើន​ឡើង​ដល់ ៩៣ នាក់​ហើយ ខណៈ ២៥ នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ CCTV បាន​ឱ្យ​ដឹង​ថា ៖ «នៅ​វេលាម៉ោង ៥ ល្ងាច​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ៩៣ នាក់ ដោយ​ក្នុង​នោះ ៥៥ នាក់​នៅ Garze Tibetan Autonomous Prefecture និង ៣៨ នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង Ya’an។ បន្ថែម​ពី​នេះ​ទៀត មនុស្ស​ចំនួន ២៥ នាក់​ក៏​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ដោយ​ក្នុង​នោះ ៩ នាក់​នៅ​តំបន់ Luding នៃ Garze Tibetan Autonomous Prefecture និង ១៦ នាក់​ទៀត នៅ​តំបន់ Shimian នៃ​ទីក្រុង Ya’an»។

គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ទី ០៥ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ គ្រោះ​រញ្ជួយដី​កម្រិត ៦.៨ រ៉ិចទ័រ បាន​វាយប្រហារ​លើ​តំបន់​ជាច្រើន​នា​ខេត្ត Sichuan ប្រទេស​ចិន។ គ្រោះ​ធម្មជាតិ​ដ៏​ខ្លាំងក្លា​មួយ​នេះ​ដែរ ក៏​អម​មក​តាម​ក្រោយ​នៅ​ហេតុការណ៍​រញ្ជួយដី​កម្រិត​ខ្សោយ​ប្រមាណ​ជាង ២ ៧០០​ដង​ទៀត​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ការ​រញ្ជួយ​តាម​ក្រោយ​ខ្លាំង​បំផុត​ជាង​គេ​នោះ​គឺ​ចំនួន ៤.៥ រ៉ិចទ័រ៕