រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភប្រាក់៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជូនដល់មន្ត្រីរាជការសុីវិលគ្រប់ប្រភេទ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការផ្តល់ប្រាក់ ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលដល់មន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦នាពេលខានមុខនេះ។

ក្នុងឱកាស សម្តេច ក៏មានប្រសាសនិ៍បញ្ជាក់លើកឡើងថា ការផ្តល់ប្រាក់ ឧបត្ថម្ភនេះ នឹងដល់មន្ត្រីរាជការសុីវិល មន្ត្រីជាប់កិច្ចសន្យា និវត្តជនគ្រប់មុខសញ្ញា និងមន្ត្រីកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដូច្នេះដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK