រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ នេះបើយោងតាម ផេកផ្លូវការរបស់ ទទក បានធ្វើការចេញផ្សាយបង្ហោះនៅលើបណ្តាញសង្គម។

តាមប្រភពដដែលបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២នេះថា រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ដោយឡែក ចំពោះការរៀបចំពិ​ធីបុណ្យ​អុំទូក​កម្សាន្ត​​សប្បាយរបស់ប្រជាជននៅ​តាម​​បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ​បាន​តាម​​​លទ្ធភាព​ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក នៅខែវិច្ឆិកា ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ បង្កើន​​បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់​ឱកាស​នៃ​ការ​រកប្រាក់​ចំណូល​​ដល់បងប្អូនប្រជាពលរដ្ឋ​ផងដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

សូមទស្សនារូបភាពខាងក្រោម៖