សពបុរសជនជាតិចិនម្នាក់ ដែលគេអះអាងថា បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារ នៅភ្នំពេញ
ភ្នំពេញ ៖ សពបុរសជនជាតិចិនរូបនេះ ត្រូវបានអ្នកនេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ហើយសពចេះតែរសាត់តាមខ្យល់ និងខ្សែទឹកហូរចូលខាងនៅសង្កាត់ជ្រោយចង្វារ ។ លុះនៅវេលាព្រឹក សពបុរសរងគ្រោះបានរសាត់ចូលខាង បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចាត់ចែង ជួលគេអូសឡើងច្រាំង ដើម្បីទុកអោយនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។ នៅក្នុងខ្លួនស.ពជនរងគ្រោះ សមត្ថកិច្ចបានរកឃើញមានប័ណ្ណសំគាល់ខ្លួនជាច្រើន ដែលបានបញ្ជាក់ថា ស.ពបុរសរូបនោះ ជាជនជាតិចិន ។
សពបុរសជនជាតិចិនម្នាក់ ដែលគេអះអាងថា បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារ កាលពីរសៀល ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាបហើយ និងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនាំគ្នាស្រង់ដើម្បីត្រួតពិនិត្យ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនជាតិចិនរូបនេះ ត្រូវបានគេស្គាល់តាមរយៈប័ណ្ណសំគាល់ខ្លួន ឈ្មោះTSAI YAO TENG ភេទប្រុស អាយុ៤៨ឆ្នាំ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ជនជាតិចិនរូបនោះស្នាក់នៅ និងប្រកបមុខ របររកអ្វីនោះឡើយ។
សន្និដ្ឋានថា សពបុរសជនជាតិចិន រូបនោះបានស្លាប់ដោយសារតែលង់ទឹក ។ សពជនជាតិចិនរូបនោះ ដែលបានលោតទឹកពីលើស្ពានជ្រោយចង្វារ កាលពី៣ថ្ងៃមុន បន្សល់ទុកតែស្បែកជើងនៅលើស្ពាន។
កាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ មានបុរសម្នាក់បានមកលើលោ.តទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកតែស្បែកជើងមួយគូរ ។ បន្ទាប់ពីលោ.តទឹកបុរសរូបនោះ ក៍បានលិចបាត់ទៅក្នុងទន្លេ ។ លុះរំលងមាន៣យប់ ស.ពបុរសរូបនោះក៏បានអណ្តែតឡើងហើយ ត្រូវបានសមត្ថកិច្ចនាំគ្នាស្រង់មកត្រួតពិនិត្យ ។ គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វី នោះទេ បានជាគិតខ្លី លោ.តទឹកបែបនេះ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕