ក្រោយល្បីបែកស្នេហ៍ សុខ សោម៉ាវត្តី ដើរលេងចាយជីវិត Single ម្នាក់ៗឯងយ៉ាងរីករាយ

ចំពោះរឿងរ៉ាវស្នេហារបស់តារាសម្ដែងស្រីដ៏ឆ្នើម សុខ សោម៉ាវត្តី ទោះបីជានាងពុំបានបញ្ជាក់ច្បាស់ៗថាទំនាក់ទំនងស្នេហារបស់នាង និង គូស្នេហ៍បានចែកផ្លូវគ្នាមែនឬយ៉ាងណា ប៉ុន្តែតាមរយៈការបង្ហាញសកម្មភាពប្លែកៗ និង បង្ហោះសារឯកាគ្មានអ្នកយល់ចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែនោះ បានធ្វើឱ្យមហាជនផ្ទុះការសង្ស័យ និង ហាក់ច្បាស់ក្នុងចិត្តថាទំនាក់ទំនងស្នេហារវាងនាង និង កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ប្រហែលជាអាចនឹងចែកផ្លូវគ្នាហើយ។

ម្យ៉ាងវិញទៀត ក្រោយពីលេចឮចំណងស្នេហ៍របស់នាង និង គូស្នេហ៍បែកគ្នា ឃើញថាមួយរយៈចុងក្រោយនេះនាងតែងបង្ហាញសកម្មភាពដើរលេងកម្សាន្តបែបជីវិតនៅលីវម្ដងទៀតយ៉ាងរីករាយ និង មានក្ដីសុខខ្លាំង ព្រមទាំងមើលថែសម្រស់កាន់តែក្មេងជាងវ័យទាក់ទាញ់ថែមទៀត។

ជាក់ស្ដែងថ្មីៗនេះ គេក៏បានឃើញតារាស្រីរូបនេះ បានបង្ហាញរូបភាពធ្វើដំណើរកម្សាន្តនៅភ្នំ ១៥០០ យ៉ាងស្រស់ស្រាយពេញដោយស្នាមញញឹម បង្ហាញក្ដីសុខក្នុងជីវិតនៅ Single របស់នាង។ ក្នុងនោះដែរ សុខ សោម៉ាវត្តី ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពថា ៖ «ទឹកដីនេះបានមកហើយមិនដែលចង់ទៅវិញទេលោកអើយ រស់បែបធម្មជាតិ បំណងប្រាថ្នាពេលចាស់ទៅបានសម្រេចបណ្ដើរៗហើយ បើហត់សម្រាកបាន តែកុំឈប់ឈោងចាប់សុបិន្តរបស់អ្នកណា»៕