ករណីឆក់ទូរសព្ទ័ដៃ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៤០ នាទី កម្លាំងការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០១ នាក់ នៅចំណុចខាងកើតស្ពានអាកាសចៅមចៅ ផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹក សមុទ្រ ស៊ីមកាតលេខ ០១៥ ៧២២ ៨៧៣) ប្រព្រឹត្តនៅចំណុចមុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ០០ នាទី និង អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩) ប្រព្រឹត្តនៅចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០ នាទី បញ្ជូនមការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
-ឈ្មោះ សឿន ភារុន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកអ៊ិចអ៊ែរ (XR) ពណ៌ ក្រហម ផលិតឆ្នាំ២០០៤ លេខតួ១៧១០៤៦៥ និងលេខម៉ាស៊ីន ៤២១០៤៦៧ ផ្លាកលេខគ្មាន ចំនួន០១គ្រឿង
ភស្តុតាងចាប់យក
-ទូរសព្ទ័ដៃចំនួន០២ គ្រឿង ម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង និងម៉ាកអុបប៉ូ ពណ៌ ស ចំនួន ០១ គ្រឿង
ជនរងគ្រោះ
-ឈ្មោះ ឡាក់ សុភី ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកខារ៉ាអូខេ ។
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាក វីវ៉ូ ពណ៌ ទឹកសមុទ្រ ស៊ីមកាតលេខ ០១៥ ៧២២ ៨៧៣
-ឈ្មោះ ឃួន ស្រីពេជ្រ ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩
ហេតុការណ៏ៈ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកសមុទ្រ ស៊ីមកាតលេខ ០១៥ ៧២២ ៨៧៣) ប្រព្រឹត្តនៅចំណុចមុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០១ នាក់ ជិះម៉ូតូចំនួន ០១ គ្រឿង មានឈ្មោះ សឿន ភារុន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកអ៊ិចអ៊ែរ (XR) ពណ៌ ក្រហម ផលិតឆ្នាំ២០០៤ ផ្លាកលេខគ្មាន ចេញពីកន្លែងហូបអាហារនៅផ្សារឈូកមាស ផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់មុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះឈ្មោះ ឡាក់ សុភឺ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ឌុបមិត្តភក្តិស្រីម្នាក់ទៀត ដោយជនរងគ្រោះជាអ្នកឌុប ហើយដាក់ទូរសព្ទ័ដៃម៉ាកខាងលើ នៅក្នុងឃ្លុបម៉ូតូខាងមុខខាងស្តាំដៃ ឃើញដូច្នោះជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិតរួចហើយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន។ ពេលជនសង្ស័យជិះម៉ូតូគេចខ្លួនមកដល់ចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃើញជនរងគ្រោះឈ្មោះ ឃួន ស្រីពេជ្រ ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពីម្នាក់ឯង ហើយដាក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩ នៅក្នុងឃ្លុបម៉ូតូខាងមុខ ឃើញដូច្នោះ ជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិត ហើយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះ ពីក្នុងឃ្លុបម៉ូតូបានសម្រេចជាលើកទី២ រួចជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។