កប់ណាស់! Galaxy លេងឈុតធំ ត្រៀមអាល់ប៊ុមនារដូវភ្ជុំបិណ្ឌ
ភ្នំពេញ៖ ផលិតកម្ម Galaxy Navatra កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញថត MV អាល់ប៊ុម របស់ខ្លួនត្រៀមបម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះ។ អ្វីដែលជាការកត់សម្គាល់នៅ ក្នុងសកម្មភាពនោះ ក្រៅពីកំពូលតារាចម្រៀងល្បីក្នុងផលិតកម្ម គេកត់សម្គាល់ឃើញថា មានស្រីស្អាតរហូតដល់ទៅជាង ៥០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាទីបំផុត។
សកម្មភាពថត MV នេះបានធ្វើឡើងនៅអាគារ Diamond City Hall មជ្ឈមណ្ឌលកោះពេជ្រ ដោយក្នុងនោះមានបទចម្រៀងជាច្រើនបទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះតែម្ដង។
អ្វីដែលកាន់តែពិសេសលើសពីសព្វដងនោះ ពេលនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហាញវត្តមានចុះផ្ទាល់ ដើម្បីលើកទឹកចិត្តក្រុមការងារផលិត ក៏ដូចជាតារាសម្ដែងទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះបានធ្វើឡើងតាំងតែពីព្រឹករហូតដល់ទៀបភ្លឺតែម្ដង។
ទន្ទឹមគ្នានោះដែរអ្នកឧកញ៉ា ក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកលើផេកផ្ទាល់ខ្លួន និងបានលើកឡើងថា «រួមគ្នាដើម្បីសិល្បៈវប្បធម៌យើង» ហើយអ្នកឧកញ៉ាបានបញ្ជាក់ផងដែរថា៖