ក្រោយមហាជននាំគ្នារិះគន់ សុខៗកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ ចេញមុខនិយាយយ៉ាងដូច្នេះ

ភ្នំពេញ៖ ថ្មីៗនេះ រឿងដ៏ក្ដីគគុកលើបណ្ដាញសង្គម ខណៈមហាជនបានឃើញវីដេអូមួយដែលលោក ករុណា ពេជ្រ បានបង្ហោះ។ដោយក្នុងវីដេអូនោះ គេចាប់អារម្មណ៍ឃើញកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ បានបញ្ចេញកាយវិការមិនសមរម្យលើ ពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា។

ពិតណាស់ បើទោះបីកាយវិកាដែលលោក ឆន សុវណ្ណារាជ បែបលេងសើច ទៅកាន់មនុស្សជិតស្និទ្ធដូចកញ្ញា សុភ័ក្រ កុសុម៉ា ក៏ពិតមែន ប៉ុន្តែមហាជននៅតែនិយាយថា ជាកាយវិកាដែលមិនសមរម្យផងដែរ។ ក្នុងនោះដែរ លោក ករុណា ពេជ្រ ក៏បានចេញមុខមកសុំទោស ដែលបង្ហោះវីដេអូនោះឡើង ក៏ព្រោះតែរូបលោកគ្មានអចេតនា ហើយមិនបានមើលវីដរអូនោះល្អិតល្អន់មុននឹងបង្ហោះ។

តួយ៉ាង បន្ទាប់ពីត្រូវបានមហាជនរិះគន់ ធ្វើរឿងមិនគប្បីដាក់ កញ្ញា សុភ័ក្រ កុសុម៉ា កំពូលតារាចម្រៀង លោក ឆន សុវណ្ណារាជ ចេញមកនិយាយថា៖

ដោយសារតែការញោះគ្នាលេងនឹងប្រលែងគ្នាពេលរាំរបស់គ្រួសារខ្ញុំទាំងពីរនាក់ ធ្វើឲ្យបងប្អូនច្រណែន និងយល់ច្រឡំ។ អ្វីដែលបងប្អូនឃើញ ហាមគិតផ្ដេសផ្ដាស មិនចង់ឲ្យទេធ្វើម៉េចបើគេថតបាន សូមទោសផងណា បើស្វីតពេក ហើយលេងលើសលួសត្រង់ណាកុំប្រកាន់។ សូមអរគុណ!

 

សម្ដី លោក ឆន សុវណ្ណរាជ

សូមទស្សនារូបភាពខាងក្រោម៖