កក់ក្តៅណាស់ ឡើងតំណែងភ្លាម អតីតពិធីករ លោក អេង ឬទ្ធី ដឹកដៃប្រពន្ធ កូន និងក្រុមគ្រួសារ ថតរូបជុំគ្នាយ៉ាងមានក្តីសុខខ្លាំង

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា គ្រួសារសិល្បករខ្មែរ លោក អេង ឬទ្ធី និងពិធីការិនី ស៊ឹម សូលិកា ជាគូស្វាមីភរិយាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក្នុងវិស័យកម្សាន្ត ជាពិសេសនឹងជីវិតរស់នៅយ៉ាងមានក្តីសុខ ចាប់ដៃគ្នាកសាងគ្រួសារបែបវ័យជ្រេសុខដុមខ្លាំង។

ជាមួយគ្នានេះ លោក អេង ឬទ្ធី ទើបនឹងទទួលបានឋានៈថ្មី ជាអភិបាលរងខេត្តស្វាយរៀង កាលពីប៉ុន្មានថ្ងៃមុននេះ មានការសាទរយ៉ាងកុះករពីសិល្បករ សិល្បការិនី និងបុគ្គលមានឈ្មោះក្នុងសង្គមជាច្រើន។

តួយ៉ាង ក្រោយឡើងឋានៈភ្លាម លោក អេង ឬទ្ធី ដឹកដៃប្រពន្ធ កូន ព្រមទាំងអ្នកម្តាយ ទៅថតរូបភាពជុំគ្រួសារ គ្រាន់តែឃើញក៏ដឹងថាមានក្តីសុខ ជះចំហាយកក់ក្តៅមិនធម្មតាឡើយ ធ្វើឲ្យហ្វេនៗនាំគ្នាច្រណែននឹងវាសនាតារាប្រុសស្រីរូបនេះជាខ្លាំង ជីវិតជោគជ័យគ្រប់រឿងរ៉ាវតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖