TOP NEWS: តុលាការបារាំងបើកការជំនុំជម្រះបណ្តឹងដែល សម រង្ស៊ី បរិហារ៍ ចំពោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា

(ភ្នំពេញ)៖ តុលាការប្រទេសបារាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បើកការជំនុំជម្រះលើបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបណ្តឹងរបស់ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលបានប្តឹង លោក សម រង្ស៊ី ពាក់ព័ន្ធការចោទថា «សម្តេចតេជោ ហ៊ុន សែន នៅពីក្រោយនៃការស្លាប់ លោក ហុក ឡុងឌី»។ លោក សម រង្ស៊ី បាននិយាយមួលកាច់ករណី កាលពីនៅក្នុងខែសីហា ឆ្នាំ២០១៩។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានប្រកាសថា ក្រុមមេធាវីរបស់លោក និងក្រុមការងារបានទៅដល់ប្រទេសបារាំងហើយ ដើម្បីតទល់នៅក្នុងសវនាការនោះ ដោយមានក្រុមមេធាវីជាជនជាតិខ្មែរ និងមានមេធាវីជនជាតិបារាំងផងដែរ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ក៏ត្រូវសម្តេចក្រឡាហោម ស ខេង ពាក្យបណ្តឹងនៅតុលាការនៅរាជធានីភ្នំពេញផងដែរ៕