YouTuber ថៃ មានឈ្មោះ Nutty រត់គេចខ្លួន បន្ទាប់ពីមានការឆបោកប្រាក់ ៥៥ លានដុល្លារពីអ្នកគាំទ្រ
ថៃ៖ ប៉ូលីសបាននិយាយថា YouTuber ដ៏ពេញនិយមថៃម្នាក់ ត្រូវបានស្គាល់ថា Nutty ដែលត្រូវបានចោទប្រកាន់ពីបទបោកបញ្ឆោត អ្នកវិនិយោគរាប់ពាន់នាក់ ដែលគិតជាសាច់ប្រាក់រហូតដល់ ២ ពាន់លានបាត (៥៥ លានដុល្លារ) ការឆបោកការជួញដូររូបិយប័ណ្ណបរទេស បានរត់ចេញពីប្រទេសបាត់ហើយ។
តួយ៉ាង ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់ Suchata Kongsupachak ឈ្មោះពិត ដែលត្រូវត្រូវបានគេស្គាល់ហៅថា Nutty ដែលប្រឈមនឹងការចោទប្រកាន់ ចំនួនបី រួមទាំង ក្លែងបន្លំផងដែរ។
ទៀតសោត ប៉ូលីសបាននិយាយថា Suchata អាយុ ៣០ ឆ្នាំបានទាក់ទាញជនរងគ្រោះជាង ៦ពាន់ នាក់ឱ្យវិនិយោគនៅក្នុងក្រុមហ៊ុនជួញដូរ Forex របស់នាងដោយសន្យាថានឹង ទទួលបានផលចំណេញខ្ពស់រហូតដល់ 35 ភាគរយលើ ការរួមចំណែករបស់ពួកគេ។
ក្នុងនោះ Wattana Ketumpai មន្ត្រីនៅការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៉ីធើណែត បានប្រាប់កាសែត Nation ថា Suchata តែងតែបង្អួតការទិញរបស់ទំនើបថ្លៃៗ ដូចជារថយន្តទំនើប នាឡិកា និងទ្រព្យសម្បត្តិ ចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា យូធូបដែលមានអ្នកតាមដានច្រើនជាង ៨៤០,០០០ បានអះអាងថានាងបានប្រមូលទ្រព្យសម្បត្តិរបស់នាងពី ការជួញដូរ Forex ។
លោក Wattana បាននិយាយថា រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន ១០២ នាក់បន្ថែមបានដាក់ពាក្យប្តឹងទៅអាជ្ញាធរដែលមានទឹកប្រាក់សរុបចំនួន ៣០ លានបាត (៨២៥,០០០ ដុល្លារអាមេរិក) ។
ដោយមានការទាក់ទាញ ដោយការរំពឹងទុកនៃប្រាក់ចំណេញខ្ពស់ជាងនេះ អ្នកគាំទ្ររបស់ Suchata បានចាប់ផ្តើមចាក់លុយរាប់ពាន់បាតទៅក្នុងគម្រោងនេះ កាលពីខែមេសា ប៉ុន្តែក្តីសុបិនរបស់ពួកគេ បានប្រែទៅជាជូរចត់នៅពេលស្របពេល ព័ត៌មានអំពីការលាក់ខ្លួនរបស់នាង បានបាត់ពីបណ្តាញសង្គម ដែលត្រូវបានគេជឿថា បានរត់គេចខ្លួនទៅកាន់ ប្រទេសជិតខាងទៅហើយ៕
ប្រភព៖ scmp
សូមទស្សនារូបភាពខាងក្រោម៖