អាហារសម្បូរខូឡាជែន ប៉ូវសម្រស់ ងាយស្រួលរកងាយស្រួលទិញ
អាហារទាំងនេះសម្បូរដោយខូឡាជែន សម្រាប់បងប្អូនដែលស្រលាញ់សម្រស់ កុំភ្លេចសាកអាហារទាំងនេះ។
១. ផ្សិតត្រចៀកកណ្តុរ
ជារុក្ខជាតិដែលងាយស្រួល ហើយល្អសម្រាប់ក្រពះ ពោះវៀន និងសម្បូរដោយខូឡាជែន។
២. គ្រាប់វាល់ណាត់
ផ្ទុកប្រូតេអ៊ីន អាស៊ីតខ្លាញ់មិនឆ្អែត ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារកោសិការខួរក្បាល និងជម្រុញការផលិតខូឡាជែន។
៣. ទឹកក្រូច
ក្រៅពីសម្បូរវីតាមីន C វាក៏មានមុខងារសំខាន់ក្នុងការផលិតខូឡាជែនផងដែរ ដោយសារអាស៊ីតស៊ីទ្រិចក្នុងទឹកក្រូចបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត Eslatin និងខូឡាជែនធ្វើឲ្យស្បែករឹងមាំនិងភ្លឺថ្លា។
៤. ទំពាំងបាយជូ
ផ្ទុកនូវអាស៊ីតប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពារការឡើងមុន ហើយវីតាមីន C ក្នុងផ្លែទំពាំងបាយជូក៏ជួយផលិតខូឡាជែន ពន្យារភាពចាស់បានដែរ។
៥. ស្ពីណាត់
ផ្ទុកដោយវីតាមីន C ដែលជួយបង្កើនការផលិតខូឡាជែន ជួយឲ្យស្បែករឹងមាំ ទន់រលោង ជួយឲ្យសសៃសក់រឹងមាំមិនងាយជ្រុះ។
៦. សាច់មាន់
សាច់មាន់ត្រូវបានចាត់ទុកជាប្រភេទសាច់សុខភាពបំផុត ដែលផ្តល់នូវប្រភពខូឡាជែនលើសលប់។ មិនតែប៉ុណ្ណោះ សាច់មាន់មានអាស៊ីតអាមីណូច្រើនដែលចាំបាច់សម្រាប់ការបង្កើតឡើងវិញនូវខូឡាជែន។ ក និងឆ្អឹងខ្ចីមាន់ជាកន្លែងដែលផ្ទុកខូឡាជែនច្រើនជាងគេ។
៧. ស៊ុត
អ្នកជំនាញជឿថា ស៊ុតផ្ទុកដោយបរិមាណច្រើននៃប្រូលីន ដែលមានក្នុងអាស៊ីតអាមីណូដែលជាតម្រូវការសម្រាប់ការកើតឡើងនៃខូឡាជែនក្នុងរាងកាយ។
៨. ស្វាយចន្ទី
គឺជាអាហារសុខភាព ដែលល្អណាស់សម្រាប់សុខភាព ផ្តូកដោយស័ង្កសី និងទង់ដែន។ សារធាតុទាំងនេះ មានសារៈសំខាន់សម្រាប់ការផលិតខូឡាជែនក្នុងរាងកាយរបស់មនុស្ស។
៩. សាច់គោ
សាច់គោផ្ទុកស័ង្កសីយ៉ាងច្រើន ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងការផលិតខូឡាជែន។ លើសពីនេះ សាច់គោក៏ផ្ទុកនូវអាមីណូអាំស៊ីតដូចជា Glycine, Proline និង Hydroxyproline ដែលជួយផលិតខូឡាជែនក្នុងរាងកាយ៕