រំជួលចិត្ត! កូនប្រុស យឿន ពិសី ត្រូវវះកាត់ភ្នែកលើកទី ២ ក្រោយគ្រូពេទ្យរកឃើញមានបញ្ហាមួយ
ម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent យឿន ពិសី បានធ្វើឱ្យទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនរំជួលចិត្តជាខ្លាំង ក្រោយលោកប្រកាសដំណឹងថា កូនប្រុសរបស់លោកនឹងត្រូវវះកាត់ភ្នែកម្ដងទៀត ដោយសារគ្រូពេទ្យរកឃើញថា ភ្នែកខាងស្ដាំរបស់អូនតូចមានឡើយបាយ ទើបតម្រូវឱ្យវះកាត់។
តាមការលើកឡើងរបស់ យឿន ពិសី និង ភរិយាបានឱ្យដឹងថា កូនប្រុសរបស់ពួកគេបានធ្វើការវះកាត់ភ្នែកម្ដងរួចមកហើយកាលពីគេនៅតូច និង បានមើលឃើញ ៨០ ភាគរយហើយ ដោយឡែកទើបតែពេលនេះ អូនតូច ត្រូវវះកាត់ភ្នែកខាងស្ដាំម្ដងទៀតនៅថ្ងៃទី ១១ ខែសីហា ខាងមុខ តាមការណែនាំរបស់គ្រូពេទ្យ។
យឿន ពិសី បានបង្ហាញវីដេអូលួងលោមកូនប្រុសជាទីស្រឡាញ់ឱ្យព្រមទទួលការវះកាត់ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនឃើញហើយអាណិតអាសូរដល់គ្រួសារតូចរបស់តារាចម្រៀងរូបនេះជាខ្លាំង ហើយក្នុងនោះគេក៏ឃើញមានមហាជនបាននាំគ្នាជូនពរដល់កូនប្រុស យឿន ពិសី ឱ្យការវះកាត់ទទួលបានជោគជ័យផងដែរ៕
https://web.facebook.com/watch/?v=799095818210491