មិនថ្មី មិនប្លែក មិនស្អាតលើសគេ មិនមែន អ្នកម៉ាក់ ឱក សុគន្ធកញ្ញា ទេ ឈុតមួយៗចេញមកញាក់ដាច់គេ
ភ្នំពេញ៖ ពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតដល់បញ្ចប់កម្មវិធី គណៈកម្មការក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកទស្សនា តែងតែទន្ទឹងរង់ចាំអ៊ុតមើល នៅការបង្ហាញខ្លួនជាមួយនឹងឈុតស្អាតៗរបស់អ្នកនាងជានិច្ច។
ក្នុងនោះផងដែរ ថ្ងៃនេះយើងនឹងប្រមូលផ្តុំ ឈុតទាំង៧សប្តាហ៍របស់ កំពូលតារាចម្រៀងមួយដួងនេះ ដែលសុទ្ធសឹងតែជាឈុតបែបប្រណិត ស្អាតប្លែកៗពីគ្នាតម្រូវទៅតាម Concept កម្មវិធី រាល់មួយសប្តាហ៍ ទៅមួយសប្តាហ៍ ដែលតែងតែធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពី ការតុបតែងខ្លួនរបស់ គណៈកម្មការមួយរូបនេះផងដែរ។
តោះចង់ដឹងថា ឈុតរបស់ អ្នកនាង ឱក សុគន្ធកញ្ញា បានស្លៀកបង្ហាញខ្លួនជារាងរាល់សប្តាហ៍ ដល់ថ្ងៃផ្តាច់ព្រ័ត្ត ស្អាតៗយ៉ាងណានោះ?
សូមទស្សនារូបភាពខាងក្រោម៖