ពេលជួបបញ្ហា និងបទល្មើសផ្សេងៗនៅដែនសមុទ្រ ពលរដ្ឋអាចរាយការណ៍បន្ទាន់តាមលេខទូរសព្ទចំនួន១៩ខ្សែនេះ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នារសៀលថ្ងៃទី២៩ ខែសីហា បានប្រកាសលេខទូរសព្ទអន្តរាគមន៍ពិសេសចំនួន១៩ខ្សែ សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ពីពលរដ្ឋ ដែលជួបបញ្ហា និងជួបបទល្មើសគ្រប់ប្រភេទនៅលើដែនសមុទ្រ ក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប និងរាជធានីភ្នំពេញ…។
សម្រាប់តំបន់មាត់សមុទ្រនៅក្នុងខេត្តព្រះសីហនុ នឹងមានអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ។ រាល់បញ្ហាដែលពលរដ្ឋជួបប្រទះនៅលើផ្ទៃសមុទ្រ ពលរដ្ឋអាចទាក់ទងទៅលេខទូរសព្ទរបស់លោកវរសេនីយ៍ឯក ឌឹម សម្បូរ ប្រធានអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រខេត្តព្រះសីហនុ ០៩៧ ៣០៤ ៥៧៧៧, លោកវរសេនីយ៍ទោ តុប វុទ្ធា អនុប្រធានអង្គភាព ០៩៧ ៦៤៣៣ ១៨៦ , លោកវរសេនីយ៍ត្រី លី ទី ០១៦ ៦៦០ ០៩៩។ ជាមួយគ្នានេះ ពលរដ្ឋក៏អាចទាក់ទងទៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ដែលមានលោក វរសេនីយ៍ឯក អ៊ុន សម្ជស្ស ជាមេបញ្ជាការ តាមរយៈលេខទូរសព្ទ ០៩៧ ៩៩៧៩ ៧៩៧ , លោកវរេសនីយ៍ទោ យិន វឌ្ឍនៈ មេបញ្ជាការរង តាមរយៈលេខទូរសព្ទ ០៦៩ ៦៩៩ ៨៥៥ និងតាមរយៈលោកអនុសេនីយ៍ឯក ភូ ហ៊ត នាយរងផ្នែក ០៩៦ ៣៥២២ ៩៥០។
សម្រាប់ខេត្តកំពត ពលរដ្ឋអាចទាក់ទងទៅលោកវរេសនីយ៍ឯក សុខ គន្ធបូភ័ក្ត្រ មេបញ្ជាការ ០៩៧ ៨៣២៥ ៦៧៨, លោកវរេនីយ៍ត្រី ម៉ាត់ ណូល នាយផ្នែក ០៩៦ ៣៤២៥ ៦៦៧ និងលោកអនុសេនីយ៍ឯក វ៉ន ណារិទ្ធ នាយរងផ្នែក ០៨៧ ៦០២ ៨៧៣។
ចំពោះខេត្តកោះកុង ពលរដ្ឋអាចទាក់ទងទៅ លោកវរេសនីយ៍ឯក ស៊ិន ដារ៉ូ មេបញ្ជាការ ០៩៧ ៩៥៣៣ ៧៧៧ ឬលោកវរេសនីយ៍ទោ វ៉ា សុវណ្ណ មេបញ្ជាការរង ០៩៦ ៣៤២៥ ៦៦៧ ឬលោកអនុសេនីយ៍ទោ នឹម ស៊ីបារាំង ០៨៨ ៣៣២២ ០២៦។ រីឯខេត្តកែបវិញ ពលរដ្ឋអាចទាក់ទងទៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ តាមរយៈលោក វរសេបីយ៍ឯក សំរិទ្ធ ថាវរ៉ាត់ មេបញ្ជាការ ០៩៧ ៨៤២០ ០០០ ឬលោកវរសេនីយ៍ត្រី ពេជ្រ ចិន្តា ០៩៧ ៩៨៨១ ២១៤ និងលោកអនុសេនីយ៍ឯក ស៊ន តុន ០៨៨ ៨៧៨ ៩៨៨។
ដោយឡែក នៅរាជធានីភ្នំពេញ ពលរដ្ឋអាចខលទៅលេខទូរសព្ទ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក (ព្រែកឯក) តាមរយៈលេខទូរសព្ទរបស់លោកឧត្តមសេនីយ៍ត្រី អាយ រ៉ាត់ធី អនុប្រធាននាយកដ្ឋាន ០៩២ ៣៩៩ ៨៨៣ ឬលោកវរេសនីយ៍ឯក ឯក ចាន់ប៉ូលី អនុប្រធាននាយកដ្ឋាន ០១៦ ៧៤២ ៨១៤ ឬលោកវរេសនីយ៍ទោ ប៉ែន សុដារ៉ានីន នាយការិយាល័យ ០១០ ៩១៦ ៨០០ និងលោកអនុសេនីយ៍ឯក ឈាង ពេជ្ររតនៈ នាយរងផ្នែក ០១២ ៣៨៣ ៨៩០។ ការប្រកាសលេខទូរសព្ទអន្តរាគមន៍ពិសេសចំនួន១៩ខ្សែនេះ គឺដើម្បីរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ វិនិយោគិន ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបមុខរបរនៅតាមខេត្តជាប់តំបន់ព្រំដែនសមុទ្រ ព្រមទាំងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា៕
ខាងក្រោមនេះគឺជាលេខទូរសព្ទសម្រាប់ឱ្យពលរដ្ឋរាយការណ៍ពេលមានបទល្មើស និងបញ្ហាកើតឡើងនៅលើដែនសមុទ្រ៖