ពិធីការិនី ថន លក្ខិណា ឡើងឆាកម្ដងៗ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើម៉ូតរ៉ូប
កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា កញ្ញា ថន លក្ខិណា ជាតារាសម្ដែង និង ជាពិធីការនីជើងចាស់មួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើន។
ជាពិសេស សព្វថ្ងៃនេះ កញ្ញា ជាពិធីការនីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។
អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ តារាស្រីនេះ តែងតែបង្ហាញការតែងខ្លួនជាមួយនឹងរ៉ូបសម្លៀកបំពាក់ដ៏ទាក់ភ្នែក។ ជាមួយគ្នានេះដែរ ម៉ូតរ៉ូប និង សម្លៀកបពាក់ស្ទាយ៍ឡើងឆាករបស់ កញ្ញា ថន លក្ខិណា សមនឹងរាងស្អាតផងនោះ មួយឈុតណាក៏ទាក់ភ្នែកជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖