ស្ត្រីម្នាក់ស្រវឹងស្រា បើករថយន្ត LEXUS 300 ព្រលះរបាំងថ្មចែកទ្រូងផ្លូវ ផ្ទុះកង់មុខខ្ទេច ហើយព្យាយាមបើករត់​ហើយត្រូវសមត្ថកិច្ចតាមឃាត់បាន នៅមុខសកលវិទ្យាល័យIIC…!


រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយរថយន្តម៉ាក LEXUS RX300​​ មួយគ្រឿង​ បើកបរដោយស្ត្រីម្នាក់ សង្ស័យស្រវឹងស្រា បានជ្រុលចង្កូតទៅ របាំងថ្មពុះចែកទ្រូវផ្លូវ បណ្ដាលឲ្យបាក់ ខ្ទាតចេញពីផ្លូវអស់១កង់ តែមិនបណ្ដាលឲ្យគាត់រងរបួសនោះ ទេ​ចំណែករថយន្តបង្ក បានផ្ទុះកង់មុខខាងឆ្វេង បាក់កាឡេ និងខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ហើយព្យាយាមបើករត់​ទាំងខ្ទេចកង់ រហូតដល់ហួសសកលវិទ្យាល័យIIC ត្រូវសមត្ថកិច្ចតាមឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៥០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃចុងក្រោយ​នៃព្រះរាជ្យពិធីបុណ្យអុំទូក​ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខ​រោងចក្រ​កាត់ដេរ​ តេរ៉ាតិច សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់បណ្ដាញព័ត៌មានហង្សតូច ដឹងថា នៅមុនកើតហេតុ គេឃើញបុរស ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AH-522 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ខ្ទាតចេញពីផ្លូវអស់១កង់ តែមិនបណ្ដាលឲ្យស្ត្រីដែលជាអ្នកបើកបររងរបួសនោះទេ ​ចំណែកឯរថយន្តបង្ក បានផ្ទុះកង់មុខខាងឆ្វេង បាក់កាឡេ និងខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ហើយព្យាយាមបើករត់​ទាំងខ្ទេចកង់រហូតដល់មុខ សកលវិទ្យាល័យIIC ត្រូវកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ តាមឃាត់បាន ហើយ​អ្នកបើកបរ​ដែលស្រវឹងស្រានោះ បានចុះពីលើរថយន្ត​រួចដើរចូលក្នុងផ្ទះប្រជាពលរដ្ឋបាត់​ ព្រោះខ្លាច​ក្រុមអ្នកសារព័ត៌មាន​ប្រម៉ាញ់​រូ​បគាត់។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ ដើម្បីជួយសម្រួលចរាចរណ៍​ ដើម្បីកុំអោយមានការកកស្ទះ និងទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយលើការខូចខាតទ្រព្យ​សម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕ (បណ្ដាញព័ត៌មានហង្សតូច)