លោកសិច ជាមេឈ្មួញដ៏ល្បីឈ្មោះម្នាក់ក្នុងខេត្តព្រះវិហារយូរហើយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទាល់តែសោះ
ព្រះវិហារ÷ពិតជាខ្លាំងមែន តើលោកសិច ចេះមន្តអាគមន៍ បំបាំងភ្នែកអាជ្ញាធរ និងសមត្ថ កិច្ច ខេត្តព្រះវិហារ មិនអោយរកឃ្លាំងឈេីលោកឃេីញមែនទេ? គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ភាគច្រើន ដឹកចូលដេប៉ូឈើ លោក(សិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។
នេះបើតាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសិច) ដែលដើរអ៊ួតគ្អេងគ្អាងថាក្នុងទឹកដីខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេដាក់ការសង្ស័យថាគ្មានច្បាប់ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ ចែក ចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះនោះទេ។
ពលរដ្ឋដាក់ការសង្ស័យថា: មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះយក កន្លេលធំបន្លំដេកព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីសុីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បីសង្គមជាតិធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យបម្រែ បម្រួលអាកាសធាតុផងដែរ។
ដេប៉ូឈេីមួយកន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ប្រភពដឹងចេញពីរតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រ ឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ តែជំនាញហាក់បីដូចមើលមិនឃើញ ប្រជាពលរដ្ឋបានថ្លៃងប្រាប់បន្ថែមទៀតថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើមកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានា។ពលរដ្ឋមានការសង្ស័យថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សើមមាត់សើមករជាមួយឈ្មួញខុសច្បាប់ទាំងនោះហើយទេដឹងបានជាមិនហ៊ានបង្ក្រាប។
ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពីឈ្មួញទាំងអស់នោះហើយមែនទេ បានជាមិនហ៊ានមកក្បែរដេប៉ូខុសច្បាប់ខាងលើ សព្វថ្ងៃមន្ត្រីបរិស្ថានមានតួនាទីយ៉ាងសំខាន់ការពារដែនតំបន់ព្រៃឡង់ចុះហេតុអ្វីឈើដឹកចេញពីព្រៃឡង់ស្ទើរតែរៀងរាល់ថ្ងៃមិនបង្ក្រាបបែបនេះហើយឈ្មួញឈើឈ្មោះ សុិច សព្វថ្ងៃកំពុងតែកាងឡានដឹកផលអនុផលតាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាតទៀតផង ជាចុងក្រោយពលរដ្ឋក៍សូមសុំណូមពរ ទៅ ដល់លោកប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាល ខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលប្រគល់ដាវអាជ្ញាសឹកឲ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូល ជាពិសេសទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង លោកអភិបាលខេត្តមេត្តាគួរពិនិត្យទៅលើមន្ត្រី ក្រោមឱវាទមួយចំនួនដែលអសកម្ម ធ្វើតែរបាយការណ៍បំភ្លៃការពិតជូនថ្នាក់ដឹងនាំតែប៉ុណ្ណោះ។
ហើយបណ្តែតបណ្តោយឲ្យឈ្មួញ ក្រុមឈើរូបនេះធ្វើព្យុះភ្លៀងតាមតែអំពើរចិត្តនោះទេ ខ្ចីដៃពលរដ្ឋក្រីក្របំផុសឲ្យចូលព្រៃ កាប់ឈើខុសច្បាប់យកមកលក់ឲ្យខ្លួន ដែលជាឈ្មួញកណ្តាលអង្គុយចាំយកប្រយោជន៍ រួមនិងមន្ត្រីគ្រាប់ល្ពៅស្ងោថ្នាក់ក្រោមមួយចំនួនផងដែរ ពាក់ព័ន្ធក្នុងករណីនេះពលរដ្ឋលើកឡើងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត រៀងរាល់ម៉ោងធ្វើការ ៕