ផ្ទុះអាវុធមួយប្រាវស្លាប់ជនជាតិចិនម្នាក់ក្នុងករណីបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនជាង១តោន
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមមុននេះបន្តិចបានឲ្យដឹងថានៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១នេះកម្លាំង សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញបើក យុទ្ធនាការប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀនជា ទ្រង់ទ្រាយធំមួយមិនធ្លាប់មានស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វា ម អេ ស៊ា ង . ក ) រោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិដំបងវេញឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
ការប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ៤ខាងលើនេះគឺកើតឡើង ខណៈឈ្មួញគ្រឿងញៀនកំពុងដឹកគ្រឿងញៀនជាច្រើន ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងបន្តទៀតថាការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាម្ចាស់ ករណីដោយមានការចូលរួមសហការជាមួយនគរបាលខេត្ត និងរាជធានីភ្នំពេញក្រោមការសម្របសម្រួលពីស្ថាប័ន អយ្យការផងដែរ ។
ប្រភពព័ត៌មានមិនទាន់ផ្លូវការមុននេះបន្តិចបានឲ្យដឹងថា ប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនបានផ្ទុះអាវុធដើម្បីទប់ទល់ជាមួយការ បាញ់ប្រហារពីសំណាក់ឈ្មួញ គ្រឿងញៀនមកលើសមត្ថកិច្ច នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិសាស្ត្រស្រុក កំពង់សិលាខេត្តព្រះសីហនុបណ្តាលឲ្យឧក្រិដ្ឋជនដែលគេ សង្ស័យថាជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួនជាមួយរថយន្ត១គ្រឿង។ក្នុងនោះ សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទ( កេ តា មីន ) ជាង១៤០០គីឡូក្រាមដែលឧក្រិដ្ឋជនបានផលិតនិងកែច្នៃនៅ ក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិនមួយនោះ។
ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។