គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ២
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ខណ្ឌមានជ័យ នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលេីកំណាត់ផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ អោយដឹងថាការដាក់គោលដៅរឹតបន្តឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សារធារណៈនាយប់នេះ ធ្វេីឡេីងដោយមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់តាំងឲ្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ ចុះគោលដៅត្រួតពិនិត្យខាងលេីនេះ បានប្រេីកម្លាំងសរុបជាង ៤៥នាក់ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ អធិការនគរបាលខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៨នាក់ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន១០នាក់ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ។
លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ បានត្រួតពិនិត្យ រថយន្តតូចធំឆ្លងកាត់ចំនួន ៧៥គ្រឿង ។ ម៉ូតូឆ្លងកាត់ចំនួន ៥២គ្រឿង ។ ចំណែកឯអាវុធជាតិផ្ទុះ និងគ្រឿងញៀន ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ ។ ការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង០៩:០០នាទីយប់ថ្ងៃដដែលនេះ ៕ ដោយបងម៉េង