អំពូលភ្លេីងសូឡា៥០អំពូល បានដាក់បំភ្លឺតាមទីតាំងផ្លូវមានសភាពងងឹតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់១ ដែលជាអំណោយរបស់ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១



រាជធានីភ្នំពេញ​ ៖ បន្ទាប់ពីមានសំណូមពីប្រជាពលរដ្ឋ​ លេីកឡេីងអំពីផ្លូវដែលមានសភាពងងឹត មិនទាន់មានភ្លេីងបំភ្លឺផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យនោះ​ ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម​ ស​ ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ បានឧបត្ថម្ភអំពូលភ្លេីងសូឡា ចំនួន ៥០អំពូល ដេីម្បីដាក់បំភ្លឺតាមដងផ្លូវដែលមានសភាពងងឹតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យខាងលេីផងដែរ ។

សកម្មភាព​ចុះចែកអំណោយដល់ពលរដ្ឋ ក្នុងសង្កាត់បឹងទំពន់១កន្លងទៅ​

    សកម្មភាព​ឯកឧត្តម​ ស ថេត ចុះចែកអំណោយដល់ពលរដ្ឋ ក្នុងសង្កាត់បឹងទំពន់១កន្លងទៅ​

បេីតាមទំព័រហ្វេសប៊ុកផ្លូវការរបស់​ឯកឧត្តម​ ស​ ថេត​ បានបង្ហោះនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា​ “ដោយមានសំណូមពីប្រជាពលរដ្ឋ​ និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានចាត់ឱ្យក្រុមការងារសង្កាត់ ចុះត្រួតពិនិត្យទីតាំងដែលមានសភាពងងឹត និងតំឡេីងអំពូលភ្លេីងសូឡា ចំនួន ៥០អំពូល ដេីម្បីបំភ្លឺតាមដងផ្លូវនានាក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ” ៕ ដោយបងម៉េង​